អេសាយ 17:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ ព្រះអម្ចាស់គំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលម្អងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។ ព្រះគម្ពីរខ្មែរសាកល ជាតិសាសន៍នានានឹងស្រែករំពងដូចសូរសន្ធឹកនៃទឹកដ៏ច្រើន ប៉ុន្តែព្រះអង្គនឹងស្ដីបន្ទោសពួកគេ នោះពួកគេនឹងរត់គេចទៅឆ្ងាយ ក៏នឹងត្រូវបានដេញតាមដូចជាអង្កាមលើភ្នំនៅមុខខ្យល់ និងដូចជាដុំស្មៅនៅមុខខ្យល់កួច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះនឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាសន៍ទាំងប៉ុន្មាននឹងលឿនទៅដូចជាទឹកយ៉ាងធំ តែព្រះទ្រង់នឹងស្តីបន្ទោសគេ នោះគេនឹងរត់ទៅឆ្ងាយ ហើយនឹងត្រូវបណ្តេញទៅដូចជាខ្យល់ផាត់អង្កាមពីលើភ្នំ ហើយដូចជាធូលីហុយឡើងពីមុខខ្យល់ព្យុះ អាល់គីតាប សាសន៍ទាំងឡាយនាំគ្នាបន្លឺសំឡេងយ៉ាង គគ្រឹកគគ្រេងដូចទឹកហូរយ៉ាងខ្លាំង ប៉ុន្តែ អុលឡោះគំរាមពួកគេ ហើយពួកគេក៏រត់ចេញឆ្ងាយ ពួកគេត្រូវខ្ចាត់ខ្ចាយ ដូចអង្កាមត្រូវខ្យល់ភ្នំ ផាត់បាត់អស់ទៅ និងដូចលំអងផ្កា ដែលត្រូវខ្យល់កួចយកទៅដែរ។ |
យើងបញ្ជាទៅសមុទ្រថា “ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ! ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់ ត្រង់កន្លែងនេះ!”។
រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។
នៅពេលទេវតា*របស់ព្រះអម្ចាស់ បណ្ដេញពួកគេ សូមឲ្យពួកគេប្រៀបដូចជាអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ!។
ព្រះអង្គបានធ្វើឲ្យសន្ធឹករលកសមុទ្រ ដ៏គគ្រឹកគគ្រេងបានស្ងប់ឈឹង ព្រះអង្គក៏បានធ្វើឲ្យសំឡេង ដ៏អឺងកងរបស់ប្រជាជន ទាំងឡាយបានស្ងប់ស្ងៀមដែរ។
អស់អ្នកដែលរស់នៅទីដាច់ស្រយាល នៃផែនដីនឹងនាំគ្នាស្ញែងខ្លាច ដោយឃើញទីសម្គាល់ដ៏អស្ចារ្យរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យប្រជាជន ដែលរស់នៅទិសខាងកើត និងទិសខាងលិច មានអំណរសប្បាយដ៏លើសលុប។
ព្រះអង្គគំរាមកំហែងជាតិសាសន៍នានា ព្រះអង្គបានធ្វើឲ្យមនុស្សពាលវិនាសសូន្យ ព្រះអង្គលុបបំបាត់ឈ្មោះពួកគេជានិច្ច រហូតតទៅ។
យើងនឹងកម្ទេចពួកអាស្ស៊ីរីក្នុងទឹកដីរបស់យើង យើងនឹងជាន់ឈ្លីពួកគេនៅលើភ្នំរបស់យើង យើងនឹងយកនឹមដែលអាស្ស៊ីរីដាក់លើ ប្រជាជនរបស់យើងចេញ ហើយយើងក៏នឹងយកអម្រែកដែលគេដាក់លើ ស្មាប្រជាជនយើងនោះចេញដែរ”។
អ្នកទាំងនោះរត់គេចពីមុខដាវ គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់ ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
ព្រះអង្គនឹងបោះអ្នកឲ្យរមៀល ដូចគេបោះកូនគោលនៅលើដីដ៏ធំទូលាយ អ្នកនឹងស្លាប់លើដីនោះ ជាមួយរថដ៏រុងរឿងរបស់អ្នក ដ្បិតអ្នកបានបន្ថោកវាំងរបស់ម្ចាស់អ្នក!
នៅថ្ងៃនោះ ព្រះអម្ចាស់នឹងប្រើព្រះខ័នដ៏ធំ ហើយមុត និងប្រកបដោយមហិទ្ធិឫទ្ធិ ដើម្បីដាក់ទោសអារក្សទឹក គឺពស់ដ៏កំសាក ហើយមានកលល្បិច ព្រះអង្គនឹងសម្លាប់សត្វនាគដ៏សម្បើមដែលស្ថិតនៅក្នុងសមុទ្រ ។
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កម្ទេចចំបើងដែលហុយឡើង។
ខ្យល់ដែលចេញពីព្រះអង្គប្រៀបបាននឹង ទឹកជ្រោះ ដែលជន់ឡើងរហូតដល់ច្រមុះ។ ព្រះអង្គនឹងរែងប្រជាជាតិទាំងនោះ ឲ្យវិនាសបាត់បង់ ព្រះអង្គដាក់ដែកបង្ហៀរនៅមាត់ប្រជាជននេះ ដើម្បីនាំគេទៅកន្លែងដែលគេមិនចង់ទៅ។
ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ប្រជាជាតិទាំងឡាយប្រៀបដូចជា ដំណក់ទឹកដែលធ្លាក់ទៅក្នុងពាង ពួកគេមានតម្លៃដូចធូលីដីនៅលើជញ្ជីង។ កោះទាំងឡាយប្រៀបបាននឹងធូលីដី ដែលផាត់ទៅតាមខ្យល់។
អ្នកទាំងនោះប្រៀបបាននឹងដើមឈើដែលដុះ ទោះបីលូតលាស់ ឬមិនលូតលាស់ ចាក់ឫស ឬមិនចាក់ឫសក្ដី ពេលណាខ្យល់របស់ព្រះអម្ចាស់បក់មកលើ ក៏ស្វិតក្រៀមអស់ រួចត្រូវខ្យល់កួចយកបាត់ទៅដូចកម្ទេចចំបើង។
ពួកចងកំហឹងនឹងអ្នក មុខជាត្រូវអាម៉ាស់ និងបាក់មុខ ពួកប្រឆាំងនឹងអ្នក មុខជាវិនាសបាត់បង់ និងរលាយសូន្យទៅ។
ព្រះអម្ចាស់នឹងធ្វើឲ្យទឹកទន្លេដ៏ធំ ហូរយ៉ាងខ្លាំង ជន់ឡើងហួសច្រាំង បំផ្លាញពួកគេ ពោលគឺស្ដេច និងកងទ័ពរបស់ស្រុកអាស្ស៊ីរី។
ពេលនោះ ដែក ដីឥដ្ឋ លង្ហិន ប្រាក់ និងមាស ក៏បាក់បែកខ្ទេចខ្ទីក្លាយទៅជាធូលីដែលត្រូវខ្យល់ផាត់បាត់ទៅ ដូចសម្ដីនៅក្នុងលានបោកបែនស្រូវដែរ គឺឥតទុកស្នាមអ្វីសោះឡើយ។ រីឯដុំថ្មដែលទង្គិចនឹងរូបបដិមានោះ បានក្លាយទៅជាភ្នំមួយយ៉ាងធំ ពេញផែនដីទាំងមូល។
ហេតុនេះ ពួកគេនឹងប្រៀបដូចជាអ័ព្ទ នៅពេលព្រលឹម ដូចទឹកសន្សើមនៅពេលព្រឹក ដែលបាត់ទៅវិញយ៉ាងឆាប់ៗ ដូចកម្ទេចចំបើងប៉ើងចេញពីលានបោកស្រូវ និងដូចផ្សែងហុយចេញពីរោងបាយ។
មុនពេលព្រះអម្ចាស់ប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលព្រះអម្ចាស់ធ្វើទោសអ្នករាល់គ្នា នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង!