អេសាយ 34:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល17 ព្រះអង្គបានចាប់ឆ្នោតឲ្យពួកវា ហើយព្រះហស្តរបស់ព្រះអង្គបានចែកស្រុកនោះឲ្យពួកវាដោយខ្សែរង្វាស់។ ពួកវានឹងកាន់កាប់ស្រុកនោះជារៀងរហូត ហើយរស់នៅស្រុកនោះពីជំនាន់មួយទៅជំនាន់មួយ៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 ព្រះអង្គបានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តរបស់ព្រះអង្គបានវាស់ចែកស្រុកឲ្យ គេរាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងតំណមនុស្សតរៀងទៅ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។ សូមមើលជំពូកអាល់គីតាប17 ទ្រង់ជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ ហើយវាស់ទឹកដីចែកឲ្យពួកវា ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ រហូតអស់កល្បជាអង្វែងតរៀងទៅ»។ សូមមើលជំពូក |
បុរសដែលលោកយ៉ូស្វេចាត់ឲ្យទៅស៊ើបការណ៍ នាំគ្នារៀបចំខ្លួនចេញដំណើរទៅ ប៉ុន្តែ មុននឹងចេញទៅ លោកយ៉ូស្វេបានផ្ដែផ្ដាំថា៖ «ចូរចេញទៅពិនិត្យមើលទឹកដី ហើយវិលត្រឡប់មកវិញ ធ្វើរបាយការណ៍ឲ្យខ្ញុំដឹង។ នៅស៊ីឡូនេះ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់»។