Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 17:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 មាន​ឮ​ស្នូរ​សន្ធឹក​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 វេទនា​ហើយ​! សូរគឹកកង​របស់​ប្រជាជាតិ​ទាំងឡាយ​ដែល​គ្រហឹម​ដូច​សមុទ្រ​គ្រហឹម​! សូរសន្ធឹក​របស់​ជាតិសាសន៍​នានា​ស្រែករំពង​ដូច​សូរសន្ធឹក​នៃ​ទឹក​ដ៏ខ្លាំងក្លា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 វរ​ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន​ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក​ដូច​ជា​សន្ធឹក​សមុទ្រ និង​សូរ​របស់​សាសន៍​ផ្សេងៗ ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 វរ‌ហើយ មាន​ឮ​សូរ​អ៊ឹក‌ធឹក​របស់​ជន‌ជាតិ​ជា​ច្រើន ដែល​ឮ​សន្ធឹក ដូច​ជា​សន្ធឹក​សមុទ្រ នឹង​សូរ​របស់​សាសន៍​ផ្សេងៗ​ដែល​លឿន​ដូច​ជា​ទឹក​ហូរ​យ៉ាង​ខ្លាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 មាន​ឮ​ស្នូរ​សន្ធឹក​ប្រជា‌ជន​ដ៏​ច្រើន​ឥត​គណនា ប្រៀប​បាន​នឹង​ស្នូរ​សន្ធឹក​មហា​សាគរ និង​ឮ​ស្នូរ​សំឡេង​សាសន៍​ទាំង‌ឡាយ គគ្រឹក‌គគ្រេង​ដូច​រលក​សមុទ្រ

សូមមើលជំពូក ចម្លង




អេសាយ 17:12
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដី​ស្លាប់​រួប​រឹត​ខ្ញុំ រីឯ​សេចក្ដី​វិនាស​អន្តរាយ ធ្លាក់​មក​លើ​ខ្ញុំ ដូច​ទឹក​ហូរ​មក​យ៉ាង​ខ្លាំង។


ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ លាន់​ឮ​ឡើង​នៅ​ពី​លើ​ផ្ទៃ​ទឹក ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​សិរី‌រុងរឿង ធ្វើ​ឲ្យ​ផ្គរ‌លាន់​ឮ​ឡើង ព្រះ‌អម្ចាស់​គង់​នៅ​ពី​លើ​មហា​សាគរ។


ដ្បិត​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ កំពុង​តែ​ធ្វើ​សកម្ម‌ភាព អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ កំពុង​តែ​នាំ​គ្នា​បះ‌បោរ។


ចូរ​ស្ដាប់​ស្នូរ​សន្ធឹក​ដ៏​គគ្រឹក‌គគ្រេង​នៅ​តាម​ភ្នំ ដូច​សំឡេង​មហា‌ជន​យ៉ាង​ច្រើន​កុះ‌ករ គឺ​ជា​សំឡេង​របស់​ប្រជា‌ជាតិ​នៃ​រាជា​ណាចក្រ ជា​ច្រើន​ឥត​គណនា​ដែល​មក​ជួប‌ជុំ​គ្នា។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ត្រួត​ពល​ដែល​ត្រៀម​ខ្លួន​ទៅ​ច្បាំង។


យើង​នឹង​យក​យុត្តិធម៌​ធ្វើ​ជា​រង្វាស់ ហើយ​យក​សេចក្ដី​សុចរិត​ធ្វើ​ជា​ខ្នាត។ ខ្យល់​ព្យុះ​នឹង​បក់​រម្លើង​ការ​កុហក ដែល​ជា​ទី​ពឹង​របស់​អ្នក​រាល់​គ្នា ហើយ​ទឹក​ក៏​នឹង​ជន់​ឡើង កួច​យក​ការ​ភូត‌ភរ ដែល​ជា​ជម្រក​របស់​អ្នក​រាល់​គ្នា​ទៅ​ដែរ។


គ្រឿង​សព្វា‌វុធ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​បង្កើត ដើម្បី​វាយ​ប្រហារ​អ្នក នឹង​គ្មាន​ប្រសិទ្ធ‌ភាព​អ្វី​ឡើយ ចំពោះ​គូ‌វិវាទ​ដែល​ប្ដឹង​ចោទ​ប្រកាន់​អ្នក អ្នក​នឹង​ធ្វើ​ឲ្យ​គេ​ទទួល​ទោស​វិញ។ យើង​នឹង​ការពារ​ពួក​អ្នក​បម្រើ​របស់​យើង ព្រម​ទាំង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ​បែប​នេះ​ឯង - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ! ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន! ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។


ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់


ពួក​គេ​លើក​ធ្នូ លើក​លំពែង​ឡើង ពួក​គេ​សាហាវ​ណាស់ ឥត​មាន​ចិត្ត​មេត្តា​ទេ សន្ធឹក​ទ័ព​របស់​ពួក​គេ​លាន់​ឮ​ដូច​សន្ធឹក​សមុទ្រ ពួក​គេ​ជិះ​សេះ​មក ហើយ​តម្រៀប​គ្នា​ជា​ក្បួន​ទ័ព ដើម្បី​វាយ​លុក​ក្រុង​ស៊ីយ៉ូន!»


ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។


លោក​ដានី‌យ៉ែល​មាន​ប្រសាសន៍​ថា៖ «ក្នុង​សុបិន​និមិត្ត​នៅ​ពេល​យប់​នោះ ខ្ញុំ​ឃើញ​ខ្យល់​ទាំង​បួន​ទិស​បក់​ពី​មេឃ​មក​លើ​មហា​សមុទ្រ។


ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន លើក​គ្នា​មក​វាយ​ប្រហារ​អ្នក ទាំង​បន់​ថា: “សូម​ឲ្យ​ក្រុង​ស៊ីយ៉ូន​បាត់​បង់​កិត្តិយស ដើម្បី​ឲ្យ​យើង​ឃើញ​ក្រុង​នេះ​អន្តរាយ!”។


ពេល​ហិប​របស់​ព្រះ‌អម្ចាស់​ចេញ​ដំណើរ លោក​ម៉ូសេ​បន្លឺ​សំឡេង​ថា៖ «ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង សូម​ឲ្យ​បច្ចា‌មិត្ត​របស់​ព្រះអង្គ​ត្រូវ​ខ្ចាត់‌ខ្ចាយ! សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ព្រះអង្គ ត្រូវ​បាក់​ទ័ព​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ!»។


«គ្រា​នោះ​នឹង​មាន​ទី​សម្គាល់​នៅ​ក្នុង​ព្រះ‌អាទិត្យ​ក្នុង​ព្រះ‌ច័ន្ទ និង​ក្នុង​ផ្កាយ​ទាំង​ប៉ុន្មាន។ ប្រជា‌ជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​តឹង​ទ្រូង ព្រួយ​បារម្ភ ពេល​ឮ​សូរ​សន្ធឹក​រលក​សមុទ្រ​បក់​បោក


បន្ទាប់​មក ទេវតា*​មួយ​រូប​ក្នុង​ចំណោម​ទេវតា​ទាំង​ប្រាំ‌ពីរ ដែល​កាន់​ពែង​ទាំង​ប្រាំ‌ពីរ ចូល​មក​និយាយ​នឹង​ខ្ញុំ​ថា៖ «សុំ​អញ្ជើញ​មក ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​លោក​ឃើញ​ការ​វិនិច្ឆ័យ​ទោស​ស្ត្រី​ពេស្យា​ដ៏​មាន​ឈ្មោះ​ល្បី ដែល​អង្គុយ​លើ​មហា​សមុទ្រ។


ទេវតា​ពោល​មក​កាន់​ខ្ញុំ​ទៀត​ថា៖ «មហា​សមុទ្រ​ដែល​លោក​បាន​ឃើញ គឺ​មហា​សមុទ្រ​ដែល​ស្ត្រី​ពេស្យា​អង្គុយ​លើ​នោះ សំដៅ​ទៅ​លើ​ប្រជា‌រាស្ត្រ មហា‌ជន ជាតិ​សាសន៍ និង​ភាសា​នានា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម