លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។
ហូសេ 7:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត ជាបន្តបន្ទាប់គ្នា តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេទាំងអស់គ្នាក្តៅដូចជាឡ ហើយគេបំផ្លាញពួកមេដឹកនាំរបស់ខ្លួន។ ស្តេចទាំងប៉ុន្មានរបស់គេបានដួលអស់ ក្នុងចំណោមពួកគេ គ្មានអ្នកណាអំពាវនាវរកយើងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសុទ្ធតែក្តៅដូចជាឡ គេឆេះបន្សុសពួកចៅក្រមគេទៅ ឯពួកស្តេចរបស់គេក៏បានដួលអស់ហើយ ក្នុងពួកគេឥតមានអ្នកណាមួយដែលអំពាវនាវដល់អញឡើយ។ អាល់គីតាប ពួកគេទាំងអស់គ្នាមានចិត្តក្ដៅដូចឡភ្លើង ពួកគេប្រហារអ្នកដឹកនាំរបស់ខ្លួន។ ស្ដេចទាំងប៉ុន្មានរបស់គេបាត់បង់ជីវិត ជាបន្តបន្ទាប់គ្នា តែគ្មាននរណាម្នាក់អង្វររកយើងឡើយ។ |
លោកបាសាធ្វើគុតស្ដេច នៅឆ្នាំទីបីនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ហើយឡើងសោយរាជ្យជំនួស។
កាលព្រះបាទស៊ីមរីឃើញថា គេដណ្ដើមយកទីក្រុងបានហើយ ស្ដេចក៏យាងចូលក្នុងប៉មមួយនៅក្នុងវាំង រួចយកភ្លើងដុតប៉ម ហើយសុគតក្នុងនោះទៅ។
ក្រុមដែលគាំទ្រលោកមេទ័ពអូមរីមានប្រៀបជាងក្រុមដែលគាំទ្រលោកធីបនី ជាកូនរបស់លោកគីណាត លោកធីបនីក៏ស្លាប់ ហើយលោកមេទ័ពអូមរីឡើងសោយរាជ្យ។
លោកយេហ៊ូវបញ្ជាថា៖ «ចូរចាប់ពួកគេទាំងរស់!»។ គេក៏ចាប់អ្នកទាំងនោះទាំងរស់ នាំយកទៅសម្លាប់ ហើយបោះសាកសពទៅក្នុងអណ្ដូងទឹកនៃសាលាសំណាក់នោះ។ អ្នកទាំងនោះមានគ្នាចំនួនសែសិបពីរនាក់ លោកយេហ៊ូវឥតទុកនរណាម្នាក់ឲ្យរត់រួចឡើយ។
ពេលពួកមេដឹកនាំនៃក្រុងសាម៉ារីទទួលសាររបស់លោកយេហ៊ូវ គេនាំគ្នាចាប់បុត្រារបស់ស្ដេចទាំងចិតសិបអង្គនោះ មកកាត់ក យកក្បាលដាក់ក្នុងកព្ឆោ នាំទៅជូនលោកយេហ៊ូវនៅក្រុងយេសរាល។
គ្រានោះ លោកសាលូម ជាកូនរបស់លោកយ៉ាបេស បានក្បត់ស្ដេច ហើយធ្វើគុតស្ដេចនៅចំពោះមុខប្រជាជន រួចឡើងសោយរាជ្យជំនួស។
លោកមណាហិម ជាកូនរបស់លោកកាឌី បានឡើងពីក្រុងធើសាមកក្រុងសាម៉ារី ធ្វើគុតព្រះបាទសាលូម ជាបុត្ររបស់លោកយ៉ាបេស ហើយក៏ឡើងសោយរាជ្យជំនួស។
លោកពេកាជាកូនរបស់លោករេម៉ាលា ហើយជាអង្គរក្សរបស់ស្ដេច បានឃុបឃិតជាមួយលោកអើកុប និងលោកអើរីយេធ្វើគុតស្ដេច ក្នុងដំណាក់មួយនៃរាជវាំង នៅក្រុងសាម៉ារី។ ពេលនោះ លោកមានពលទាហានហាសិបនាក់ ជាអ្នកស្រុកកាឡាដ ចូលរួមជាមួយដែរ។ លោកបានធ្វើគុតព្រះបាទពេកាហ៊ា ហើយឡើងសោយរាជ្យជំនួស។
លោកហូស៊ា ជាកូនរបស់លោកអេឡា បានឃុបឃិតក្បត់នឹងព្រះបាទពេកា ជាកូនរបស់លោករេម៉ាលា លោកធ្វើគុតស្ដេច ហើយឡើងសោយរាជ្យជំនួស នៅឆ្នាំទីម្ភៃនៃរជ្ជកាលព្រះបាទយ៉ូថាម ជាបុត្ររបស់ព្រះបាទអសារា ស្ដេចស្រុកយូដា។
លោកយេហ៊ូវយឹតធ្នូបាញ់ចំខ្នងរបស់ព្រះបាទយ៉ូរ៉ាម។ ព្រួញចាក់ទម្លុះបេះដូងរបស់ស្ដេច រួចធ្លុះចេញមកក្រៅ ហើយស្ដេចដួលក្នុងរាជរថ។
លោកបញ្ជាថា៖ «ចូរបោះនាងចុះមក!»។ ពួកគេក៏បោះនាងចុះមក ឈាមរបស់នាងខ្ទាតប្រឡាក់ជញ្ជាំង និងសេះ ហើយលោកយេហ៊ូវបររទេះកិនសាកសពនោះ។
មនុស្សទមិឡរមែងចូលចិត្តកំហឹង ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សុទ្ធតែជាមនុស្សល្ងង់ឬ? អ្នកទាំងនោះចិញ្ចឹមជីវិត ដោយជិះជាន់ប្រជារាស្ត្ររបស់យើង គេមិនអង្វររកព្រះអម្ចាស់ទាល់តែសោះ។
ពូជពង្សយ៉ាកុបអើយ អ្នកពុំបានហៅរកយើងទេ អ៊ីស្រាអែលអើយ អ្នកនឿយណាយនឹងបម្រើយើង។
ព្រះអង្គតែងតែប្រណីសន្ដោសអស់អ្នកដែល ប្រព្រឹត្តអំពើសុចរិតដោយចិត្តរីករាយ គឺអស់អ្នកដែលមិនភ្លេចមាគ៌ារបស់ព្រះអង្គ។ ពេលណាយើងខ្ញុំដើរតាមមាគ៌ាពីមុនវិញ ព្រះអង្គនឹងសង្គ្រោះយើងខ្ញុំ។ ផ្ទុយទៅវិញ ព្រះអង្គទ្រង់ព្រះពិរោធ នៅពេលណាយើងខ្ញុំងាកចេញពី មាគ៌ារបស់ព្រះអង្គ។
គ្មាននរណាម្នាក់អង្វររកព្រះនាមព្រះអង្គទេ គ្មាននរណាម្នាក់ភ្ញាក់រឭក ហើយជំពាក់ចិត្តនឹងព្រះអង្គឡើយ ដ្បិតព្រះអង្គបានលាក់ព្រះភ័ក្ត្រនឹងយើងខ្ញុំ ព្រះអង្គបណ្ដោយឲ្យចិត្តអាក្រក់ របស់យើងខ្ញុំ ដឹកនាំយើងខ្ញុំ។
ក៏ប៉ុន្តែ ព្រះអម្ចាស់អើយ ព្រះអង្គជាព្រះបិតារបស់យើងខ្ញុំ។ យើងខ្ញុំទាំងអស់គ្នាប្រៀបបាននឹងដីឥដ្ឋ ហើយព្រះអង្គដូចជាជាងស្មូន។ យើងខ្ញុំទាំងអស់គ្នាសុទ្ធតែជាស្នាព្រះហស្ដ របស់ព្រះអង្គ។
ទោះបីព្រះអម្ចាស់វាយប្រដៅយ៉ាងណាក្ដី ក៏ប្រជាជនអ៊ីស្រាអែលពុំព្រមវិលមករក ព្រះអង្គដែរ ពួកគេពុំស្វែងរក ព្រះអម្ចាស់នៃពិភពទាំងមូលទេ។
យើងស្វែងរកក្នុងចំណោមពួកគេ ក្រែងលោឃើញនរណាម្នាក់មានគំនិតសង់កំពែងការពារក្រុង ហើយឈរនៅចំពោះមុខយើងត្រង់កន្លែងបាក់បែក ដើម្បីការពារស្រុកទេសកុំឲ្យវិនាស តែយើងរកពុំបានសោះ។
ទុក្ខវេទនាទាំងនេះកើតមានដល់យើងខ្ញុំ ដូចមានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ តែយើងខ្ញុំពុំបានទូលអង្វរសុំសេចក្ដីសន្ដោសពីព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំទេ យើងខ្ញុំក៏ពុំបានបែរចេញពីកំហុស ហើយផ្ចង់ចិត្តទៅរកសេចក្ដីពិតដែរ។
តើស្ដេចរបស់អ្នកនៅឯណា ម្ដេចក៏មិនឃើញមកជួយសង្គ្រោះអ្នក នៅតាមក្រុងទាំងប៉ុន្មាន? រីឯពួកចៅហ្វាយ ដែលអ្នកធ្លាប់ពោលទៅគេថា “សូមតែងតាំងស្ដេច និងមេដឹកនាំ ឲ្យគ្រប់គ្រងលើយើង” តើអ្នកទាំងនោះទៅណាអស់ហើយ។
យើងនឹងវិលទៅដំណាក់របស់យើងវិញ រហូតទាល់តែពួកគេសារភាពថាខ្លួនខុស ហើយស្វែងរកយើង។ នៅពេលមានអាសន្ន ពួកគេនឹងវិលមករកយើងវិញជាមិនខាន។
អំនួតរបស់អ៊ីស្រាអែលចោទប្រកាន់ខ្លួនឯង តែពួកគេពុំបានវិលមករកព្រះអម្ចាស់ ជាព្រះរបស់ពួកគេវិញទេ គឺទោះបីមានហេតុការណ៍ទាំងនេះកើតឡើងក្ដី ក៏ពួកគេមិនស្វែងរកព្រះអង្គដែរ។
ពួកគេស្រែកអង្វរយើង តែចិត្តគេមិនស្មោះទេ ពួកគេចូលដំណេក ទាំងសោកសង្រេង ពួកគេធ្វើពិធីឆូតសាច់របស់ខ្លួន ដើម្បីឲ្យបានស្រូវ និងស្រាទំពាំងបាយជូរថ្មី ពួកគេធ្វើដូច្នេះ ប្រឆាំងនឹងយើង។
ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!