Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 9:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 លោក​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាក‌សព​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ដូច្នេះ លោក​បង្គាប់​គេ​ថា៖ «ចូរ​បោះ​នាង​ចុះ​មក» ដូច្នេះ គេ​ក៏​បោះ​ទម្លាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង និង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 ដូច្នេះ លោក​បង្គាប់​គេ​ថា ចូរ​បោះ​វា​ចុះ​មក នោះ​គេ​ក៏​បោះ​ទំលាក់​យេសិ‌បិល​ចុះ​មក ហើយ​ឈាម​ខ្លះ​ក៏​ខ្ទាត​ទៅ​ប្រឡាក់​នឹង​ជញ្ជាំង នឹង​សេះ រួច​លោក​ឲ្យ​សេះ​ជាន់​ឈ្លី

សូមមើលជំពូក ចម្លង

អាល់គីតាប

33 គាត់​បញ្ជា​ថា៖ «ចូរ​បោះ​នាង​ចុះ​មក!»។ ពួក​គេ​ក៏​បោះ​នាង​ចុះ​មក ឈាម​របស់​នាង​ខ្ទាត​ប្រឡាក់​ជញ្ជាំង និង​សេះ ហើយ​លោក​យេហ៊ូវ​បរ​រទេះ​កិន​សាក‌សព​នោះ។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 9:33
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ព្រឹទ្ធា‌ចារ្យ និង​ថ្នាក់​ដឹក​នាំ ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​លោក​ណា‌បោត ធ្វើ​តាម​សេចក្ដី​ដែល​ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល​បាន​បញ្ជា​ក្នុង​រាជ‌សារ។


ហេតុ‌ការណ៍​នេះ​ក៏​កើត​មាន​ចំពោះ​គាត់​មែន គឺ​មហា‌ជន​បាន​ជាន់​គាត់​ស្លាប់​នៅ​មាត់​ទ្វារ​ក្រុង។


“ម្សិល‌មិញ យើង​បាន​ឃើញ​ឈាម​របស់​ណា‌បោត និង​ឈាម​កូន​ប្រុសៗ​របស់​គាត់។ ដូច្នេះ យើង​នឹង​ធ្វើ​ឲ្យ​ឈាម​របស់​អ្នក​ហូរ​នៅ​ក្នុង​ចម្ការ​នេះ​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!”។ ឥឡូវ​នេះ ចូរ​លើក​សព​របស់​ស្ដេច​យ៉ូរ៉ាម​បោះ​ទៅ​ក្នុង​ចម្ការ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់»។


លោក​យេហ៊ូវ​ងើប​មុខ​ឡើង​មើល​ទៅ​បង្អួច រួច​ពោល​ថា៖ «តើ​អ្នក​ណា​ស្ម័គ្រ​ចិត្ត​ចុះ​ចូល​មក​ខាង​ខ្ញុំ?»។ ពេល​នោះ មាន​មហា‌តលិក​ពីរ​បី​នាក់​អើត​មើល​មក​លោក។


បន្ទាប់​មក លោក​យេហ៊ូវ​ចូល​ទៅ​ក្នុង​វាំង រួច​បរិភោគ លោក​មាន​ប្រសាសន៍​ថា៖ «សូម​អស់​លោក​យក​សាក‌សព​ស្ត្រី​ដែល​ត្រូវ​បណ្ដាសា​នេះ​ទៅ​កប់​ផង ព្រោះ​គាត់​ក៏​ជា​កូន​ស្ដេច​ដែរ»។


ព្រះ‌អម្ចាស់​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នំ​នេះ រីឯ​ជន‌ជាតិ​ម៉ូអាប់​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​នឹង​កន្លែង ដូច​ចំបើង​កប់​នៅ​ក្នុង​លាមក​សត្វ។


មនុស្ស​ទន់‌ទាប និង​មនុស្ស​ទន់​ខ្សោយ នឹង​ដើរ​ជាន់​ក្រុង​នោះ»។


ព្រះ‌អម្ចាស់​បាន​កម្ចាត់​ទាហាន​ដ៏​ចំណាន ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​ខ្ញុំ ព្រះអង្គ​ចាត់​កង‌ទ័ព​ឲ្យ​មក​ប្រហារ ពួក​យុវជន​របស់​ខ្ញុំ ព្រះ‌អម្ចាស់​បាន​កម្ទេច​ប្រជា‌ជន​យូដា ដូច​គេ​ជាន់​ផ្លែ​ទំពាំង‌បាយជូរ។


សត្រូវ​របស់​ខ្ញុំ​នឹង​ឃើញ ហើយ​អាម៉ាស់​មុខ គេ​ធ្លាប់​ពោល​មក​ខ្ញុំ​ថា “តើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ណា​បាត់​ហើយ?” ខ្ញុំ​នឹង​ឃើញ​សត្រូវ​រង​ទុក្ខ​ម្ដង គឺ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ជាន់​ឈ្លី ដូច​ភក់​ជ្រាំ​ដែល​គេ​ដើរ​ជាន់​នៅ​តាម​ផ្លូវ។


ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ទាហាន​ដ៏​អង់‌អាច ដែល​ជាន់​ឈ្លី​បច្ចា‌មិត្ត​ដូច​ភក់​ជ្រាំ​នៅ​តាម​ផ្លូវ។ ពួក​គេ​វាយ​សម្រុក​ទៅ​លើ​ខ្មាំង ដ្បិត​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​ពួក​គេ។ រីឯ​ទ័ព​សេះ​របស់​ខ្មាំង​សត្រូវ នឹង​ត្រូវ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង។


នៅ​ថ្ងៃ​ដែល​យើង​កំណត់​ទុក អ្នក​រាល់​គ្នា​នឹង​ដើរ​ជាន់​មនុស្ស​អាក្រក់ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​ផេះ នៅ​ក្រោម​បាត​ជើង​របស់​អ្នក​រាល់​គ្នា។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។


«អ្នក​រាល់​គ្នា​ជា​អំបិល​សម្រាប់​មនុស្ស​លោក ប៉ុន្តែ បើ​អំបិល​បាត់​ជាតិ​ប្រៃ​ហើយ តើ​គេ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​ឡើង​វិញ​បាន? អំបិល​នោះ​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ គឺ​មាន​តែ​បោះ​ចោល​ទៅ​ខាង​ក្រៅ ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ។


ចុះ​ចំណង់​បើ​អ្នក​ដែល​មើល‌ងាយ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដោយ​បន្ថោក​ព្រះ‌លោហិត​នៃ​សម្ពន្ធ‌មេត្រី ជា​ព្រះ‌លោហិត​ដែល​ប្រោស​ឲ្យ​គេ​ទៅ​ជា​វិសុទ្ធ* ហើយ​ប្រសិន​បើ​គេ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌គុណ សូម​បងប្អូន​គិត​មើល៍ តើ​គេ​នឹង​ត្រូវ​ទទួល​ទោស​ខ្លាំង​យ៉ាង​ណា​ទៅ​ទៀត!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម