លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។
សុភាសិត 25:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សិរីរុងរឿងរបស់ព្រះជាម្ចាស់ស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ ព្រះគម្ពីរខ្មែរសាកល ការដែលលាក់សេចក្ដី ជាសិរីរុងរឿងរបស់ព្រះ រីឯការដែលស្រាវជ្រាវរកឃើញសេចក្ដី ជាសិរីរុងរឿងរបស់បណ្ដាស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិរីរុងរឿងរបស់ព្រះស្ថិតនៅ ក្នុងគម្រោងការលាក់កំបាំង ប៉ុន្តែ សិរីរុងរឿងរបស់ពួកស្តេចវិញ គឺស្វែងយល់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការដែលលាក់បំបាំងន័យសេចក្ដី នោះជាទីគាប់ព្រះហឫទ័យដល់ព្រះ តែពួកស្តេចវិញ ទ្រង់សព្វព្រះទ័យនឹងស្វែងរកឲ្យយល់ អាល់គីតាប សិរីរុងរឿងរបស់អុលឡោះស្ថិតនៅលើគម្រោងការដ៏លាក់កំបាំង រីឯសិរីរុងរឿងរបស់ស្ដេចស្ថិតនៅលើសុភនិច្ឆ័យ។ |
លោកដាវីឌសួរយុវបុរសដែលនាំដំណឹងមកនោះថា៖ «ម្ដេចក៏អ្នកដឹងថាព្រះបាទសូល និងសម្ដេចយ៉ូណាថានសុគត?»។
ស្ដេចមានរាជឱង្ការសួរថា៖ «តើលោកយ៉ូអាប់ឬដែលបានរួមគំនិតជាមួយនាងក្នុងរឿងនេះ?»។ នាងទូលថា៖ «បពិត្រព្រះករុណា ខ្ញុំម្ចាស់សូមស្បថថា នេះពិតដូចព្រះករុណាមានរាជឱង្ការមែន! គឺលោកយ៉ូអាប់ ជាអ្នកបម្រើរបស់ព្រះករុណា បានបង្គាប់ឲ្យខ្ញុំម្ចាស់និយាយពាក្យទាំងអស់នេះ។
សូមព្រះករុណាឲ្យគេស្រាវជ្រាវក្នុងឯកសារ ដែលអយ្យកោរបស់ព្រះករុណាចងក្រងទុក នោះព្រះរាជានឹងឃើញច្បាស់ថា ក្រុងនេះតែងតែបះបោរជានិច្ច ព្រមទាំងបង្កឲ្យមានវិបត្តិដល់ព្រះមហាក្សត្រ និងទេសាភិបាលនានា។ តាំងពីដើមរៀងមក ប្រជាជននៅក្រុងនេះតែងតែបង្កឲ្យមានចលនាបះបោរជានិច្ច។ ហេតុនេះហើយបានជាក្រុងនេះត្រូវគេបំផ្លាញខ្ទេចខ្ទីអស់។
យើងបញ្ជាឲ្យគេស្រាវជ្រាវ ហើយឃើញថា តាំងពីដើមរៀងមក អ្នកក្រុងយេរូសាឡឹមតែងតែបង្កចលនាបះបោរ និងឃុបឃិតគ្នាប្រឆាំងនឹងស្ដេចជានិច្ច។
ឥឡូវនេះ ប្រសិនបើព្រះករុណាគាប់ព្រះហឫទ័យ សូមឲ្យគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្ដេចស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ព្រះចៅស៊ីរូសពិតជាបានចេញបញ្ជាឲ្យសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅក្រុងយេរូសាឡឹមមែនឬយ៉ាងណា រួចសូមព្រះករុណាផ្ញើសេចក្ដីសម្រេចអំពីរឿងនេះមកយើងខ្ញុំផង»។
ព្រះចៅដារីយូសបញ្ជាឲ្យគេស្រាវជ្រាវឯកសាររាជ្យទ្រព្យ ដែលគេរក្សាទុកក្នុងមន្ទីរតម្កល់ឯកសារនៅក្រុងបាប៊ីឡូន។
ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រ ហើយជួយរកខុសត្រូវឲ្យមនុស្ស ដែលខ្ញុំពុំស្គាល់ផង។
នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។
«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។
ព្រះអង្គមានព្រះបន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។
ផ្ទៃមេឃខ្ពស់យ៉ាងណា ផែនដីជ្រៅយ៉ាងណា ព្រះហឫទ័យរបស់ស្ដេចក៏ដូច្នោះដែរ គ្មាននរណាអាចយល់បានទេ។
ខ្ញុំខិតខំស្វែងរក និងយកប្រាជ្ញាមករិះគិតពិចារណាអំពីអ្វីៗទាំងប៉ុន្មាន ដែលកើតមាននៅក្រោមមេឃនេះ។ ព្រះជាម្ចាស់តម្រូវឲ្យមនុស្សលោកខ្វល់ខ្វាយធ្វើការយ៉ាងនឿយហត់បំផុត។
មានតែព្រះអម្ចាស់ជាព្រះរបស់យើងប៉ុណ្ណោះ ដែលជ្រាបនូវអ្វីៗដ៏លាក់កំបាំង។ ព្រះអង្គបើកឲ្យយើង និងកូនចៅរបស់យើងគ្រប់ជំនាន់តរៀងទៅ ស្គាល់អ្វីៗដែលព្រះអង្គសម្តែង ដើម្បីឲ្យយើងប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរនៃក្រឹត្យវិន័យនេះ»។