Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 5:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ឥឡូវ​នេះ ប្រសិន​បើ​ព្រះ‌ករុណា​គាប់​ព្រះ‌ហឫទ័យ សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្ដេច​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះចៅ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ប្រសិន‌បើ​ព្រះ‌ករុណា​យល់​ឃើញ​ថាជា​ការ​គួរ សូម​ឲ្យ​គេ​ស្រាវ​ជ្រាវ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ព្រះ‌បាទ​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​ក្រុង​យេរូ‌សាឡិម​មែន ឬ​យ៉ាង​ណា រួច​សូម​ព្រះ‌ករុណា​ផ្ញើ​សេចក្ដី​សម្រេច​មក​យើង​ខ្ញុំ​អំពី​រឿង​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ បើ​ព្រះ‌ករុណា​យល់​ឃើញ​ថា​គួរ​ដែរ នោះ​សូម​ឲ្យ​គេ​ពិនិត្យ​រក​ក្នុង​មន្ទីរ​លិខិត​ហ្លួង នៅ​ក្រុង​បាប៊ីឡូន​នេះ ឲ្យ​បាន​ដឹង​ពិត​ជា​ស្តេច​ស៊ីរូស​ទ្រង់​ចេញ​ព្រះ‌រាជ‌ឱង្ការ ឲ្យ​ស្អាង​ព្រះ‌វិហារ​នោះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម ឬ​មិន​មែន រួច​សូម​ទ្រង់​ព្រះ‌ករុណា​ផ្ញើ​ទៅ​បង្គាប់​ដល់​យើង​ខ្ញុំ ឲ្យ​ដឹង​ពី​ដំណើរ​នេះ តាម​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ចុះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ឥឡូវ​នេះ ប្រសិន​បើ​ស្តេច​ពេញ​ចិត្ត សូម​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ​របស់​រាជ‌ទ្រព្យ​នៃ​ស្តេច​ស្រុក​បាប៊ី‌ឡូន ដើម្បី​បញ្ជាក់​ថា ស្តេច​ស៊ីរូស​ពិត​ជា​បាន​ចេញ​បញ្ជា​ឲ្យ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម​មែន​ឬ​យ៉ាង​ណា រួច​សូម​ស្តេច​ផ្ញើ​សេចក្ដី​សម្រេច​អំពី​រឿង​នេះ​មក​យើង​ខ្ញុំ​ផង»។

សូមមើលជំពូក ចម្លង




អែសរ៉ា 5:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ព្រះ‌ករុណា​ឲ្យ​គេ​ស្រាវ‌ជ្រាវ​ក្នុង​ឯក‌សារ ដែល​អយ្យកោ​របស់​ព្រះ‌ករុណា​ចង​ក្រង​ទុក នោះ​ព្រះ‌រាជា​នឹង​ឃើញ​ច្បាស់​ថា ក្រុង​នេះ​តែងតែ​បះ‌បោរ​ជានិច្ច ព្រម​ទាំង​បង្ក​ឲ្យ​មាន​វិបត្តិ​ដល់​ព្រះ‌មហា‌ក្សត្រ និង​ទេសា‌ភិបាល​នានា។ តាំង​ពី​ដើម​រៀង​មក ប្រជា‌ជន​នៅ​ក្រុង​នេះ​តែងតែ​បង្ក​ឲ្យ​មាន​ចលនា​បះ‌បោរ​ជានិច្ច។ ហេតុ​នេះ​ហើយ​បាន​ជា​ក្រុង​នេះ​ត្រូវ​គេ​បំផ្លាញ​ខ្ទេច‌ខ្ទី​អស់។


យើង​បញ្ជា​ឲ្យ​គេ​ស្រាវ‌ជ្រាវ ហើយ​ឃើញ​ថា តាំង​ពី​ដើម​រៀង​មក អ្នក​ក្រុង​យេរូ‌សាឡឹម​តែងតែ​បង្ក​ចលនា​បះ‌បោរ និង​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ស្ដេច​ជានិច្ច។


សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់​ស្ថិត​នៅ​លើ​គម្រោង‌ការ​ដ៏​លាក់​កំបាំង រីឯ​សិរី‌រុងរឿង​របស់​ស្ដេច​ស្ថិត​នៅ​លើ​សុភ‌និច្ឆ័យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម