សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ ព្រះអង្គប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
សុភាសិត 19:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។ ព្រះគម្ពីរខ្មែរសាកល សេចក្ដីក្រេវក្រោធរបស់ស្ដេចប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហស្ទាវ រីឯការគាប់ព្រះទ័យរបស់ទ្រង់ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីក្រោធរបស់ស្តេច ធៀបដូចជាសូរគ្រហឹមរបស់សិង្ហ តែសេចក្ដីសប្បុរសរបស់ស្ដេច ប្រៀបដូចជាទឹកសន្សើមនៅលើស្មៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីក្រោធនៃស្តេច ធៀបដូចជាសូរគ្រហឹមនៃសិង្ហ តែព្រះគុណទ្រង់ដូចជាទឹកសន្សើមនៅលើស្មៅវិញ។ អាល់គីតាប កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។ |
សូមព្រះជាម្ចាស់ប្រទានទឹកសន្សើម ពីលើមេឃមកឲ្យកូន ព្រមទាំងដីដែលមានជីជាតិល្អផងដែរ។ ព្រះអង្គប្រទានឲ្យកូនមានស្រូវ និងមានស្រាទំពាំងបាយជូរថ្មីយ៉ាងបរិបូណ៌។
ស្ដេចនោះប្រៀបដូចជាពន្លឺព្រះអាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។
ប៉ុន្តែ ព្រះមហាក្សត្រិយានីពុំព្រមយាងមក តាមបញ្ជារបស់ស្ដេច ដែលពួកមហាតលិកបានទូលថ្វាយឡើយ។ ពេលនោះ ព្រះរាជាពិរោធយ៉ាងខ្លាំង។
ព្រះរាជាវិលពីឧទ្យានចូលមកក្នុងសាលជប់លៀងវិញ ក្នុងពេលលោកហាម៉ានក្រាបលើគ្រែ ដែលព្រះនាងអេសធើរគង់នៅលើនោះ។ ព្រះរាជាក៏ស្រែកឡើងថា៖ «ជននេះចង់រំលោភមហាក្សត្រិយានីនៅចំពោះមុខយើង ក្នុងដំណាក់នេះថែមទៀត!»។ ព្រះរាជាមានរាជឱង្ការមិនទាន់ផុតផង ពួករាជបម្រើក៏យកក្រណាត់មកឃ្លុំមុខលោកហាម៉ាន។
ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអម្ចាស់ប្រទានព្រះពរ និងប្រទានជីវិតអស់កល្បជានិច្ច។
សូមទ្រង់ផ្ដល់ព្រះពរដល់ប្រជារាស្ត្រ ដូចទឹកភ្លៀងធ្លាក់មកលើស្រែចម្ការ និងដូចជាភ្លៀងបង្អុរចុះមកស្រោចស្រពផែនដី។
កំហឹងរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ អ្នកដែលធ្វើឲ្យស្ដេចខ្ញាល់ រមែងនាំឲ្យខ្លួនមានទោស។
មនុស្សអាក្រក់គ្រប់គ្រងលើប្រជាជនទុគ៌ត ប្រៀបបាននឹងសិង្ហរោទ៍ ឬដូចខ្លាឃ្មុំប្រុងសង្គ្រុប។
ស្ដេចមានរាជឱង្ការយ៉ាងណាក្ដី ក៏សុទ្ធតែមានអំណាច។ គ្មាននរណាអាចសួរស្ដេចថា “ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ” បានឡើយ។
ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីស្ថានលើមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។
ព្រោះតែភាពឧត្តុង្គឧត្ដម ដែលព្រះជាម្ចាស់ប្រទានឲ្យនេះហើយ បានជាប្រជាជន ប្រជាជាតិ និងមនុស្សគ្រប់ភាសាទាំងអស់ នាំគ្នាគោរពកោតខ្លាច និងភ័យញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះចៅនេប៊ូក្នេសា។ ទ្រង់ប្រហារជីវិតនរណាក៏បាន ហើយទុកជីវិតឲ្យនរណាក៏បាន ទ្រង់លើកនរណាឡើងក៏បាន ហើយទម្លាក់នរណាចុះក៏បានដែរ។
បន្ទាប់មក ព្រះមហាក្សត្របញ្ជាឲ្យគេនាំពួកនាម៉ឺនមន្ត្រី ដែលបានចោទប្រកាន់លោកដានីយ៉ែលយកទៅបោះនៅក្នុងរូងតោទាំងប្រពន្ធ ទាំងកូន។ មុនពេលអ្នកទាំងនោះធ្លាក់ទៅដល់បាតរូង តោបានលោតមកត្របាក់ស៊ីពួកគេខ្ទេចខ្ទីអស់។
យើងនឹងឲ្យពរដល់ប្រជាជនអ៊ីស្រាអែល ដូចទឹកសន្សើមធ្លាក់ចុះមក ពួកគេនឹងរីកស្គុសស្គាយដូចផ្កាចន្ធូ ពួកគេនឹងចាក់ឫសដូចដើមឈើនៅ ស្រុកលីបង់។
កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី ដោយឥតមាននរណាម្នាក់អាចរំដោះ ឲ្យរួចបានឡើយ។
អ៊ីស្រាអែលរស់នៅយ៉ាងសុខសាន្ត កូនចៅរបស់លោកយ៉ាកុបស្ថិតនៅដាច់ពីគេ នៅក្នុងស្រុកដែលសម្បូណ៌ទៅដោយ ស្រូវ និងស្រាទំពាំងបាយជូរថ្មី ព្រមទាំងមានសន្សើម ធ្លាក់ពីលើមេឃយ៉ាងបរិបូណ៌។