ហើយពេលណាពួកគេមានកំហឹង ជាខ្លាំងមកលើយើង ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន
សុភាសិត 1:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ព្រះគម្ពីរខ្មែរសាកល យើងនឹងលេបពួកគេទាំងរស់ដូចស្ថានមនុស្សស្លាប់ គឺលេបទាំងមូល ដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ អាល់គីតាប យើងនឹងលុបបំបាត់ពួកគេ ដូចមច្ចុរាជលេបបំបាត់ពួកគេទាំងរស់ ហើយធ្វើឲ្យពួកគេវិនាសសូន្យ ដូចអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ |
ហើយពេលណាពួកគេមានកំហឹង ជាខ្លាំងមកលើយើង ពួកគេមុខជាត្របាក់លេបយើងទាំងរស់មិនខាន
ឱព្រះអម្ចាស់អើយ សូមឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំពុំអាចទ្រាំតទៅទៀតបានទេ! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំឡើយ ដ្បិតទូលបង្គំដូចជាមនុស្សធ្លាក់ក្នុងរណ្ដៅ។
ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ ឱព្រះជាថ្មដានៃទូលបង្គំអើយ សូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង! ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយនឹងទូលបង្គំទេនោះ ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន!
សូមកុំឲ្យគេពោលក្នុងចិត្តថា «យើងមានប្រៀបលើវាហើយ!» សូមកុំឲ្យគេពោលថា «យើងបានបំផ្លាញវាទាំងស្រុងហើយ!»។
អ្នកទាំងនោះមានពាក្យសម្ដីមិនទៀងទេ គេគិតតែចង់បំផ្លិចបំផ្លាញ អណ្ដាតរបស់គេគ្រលាស់ចេញនូវពាក្យបញ្ចើចបញ្ចើ តែមានបង្កប់ទៅដោយពិសពុល សម្រាប់ប្រហារជីវិត។
ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
ក្រុងស៊ីយ៉ូនពោលថា: នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានលេប និងកម្ទេចខ្ញុំ ធ្វើឲ្យខ្ញុំប្រៀបបាននឹងចានគ្មានអាហារ ស្ដេចនេះប្រៀបបាននឹងនាគដែលលេបខ្ញុំ ស្ដេចនេះត្របាក់លេបអ្វីៗដ៏មានតម្លៃនៅក្នុងខ្ញុំ រួចខ្ជាក់ខ្ញុំចោល។
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវ ព្រះអង្គលេបបំបាត់អ៊ីស្រាអែល ព្រះអង្គលេបបំបាត់វិមាន ព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះ ព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេង និងយំថ្ងូរឥតមានពេលល្ហែ។
ពេលនោះ ផែនដីបានបើកចំហ ហើយស្រូបពួកគេជាមួយលោកកូរេ និងបក្សពួក ព្រមទាំងមានភ្លើងឆេះបំផ្លាញពួកគេ អស់ពីររយហាសិបនាក់ ទុកជាការព្រមានដល់ប្រជាជន។
«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក»។