លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។
លោកុប្បត្តិ 49:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ូសែបប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ ព្រះគម្ពីរខ្មែរសាកល យ៉ូសែបជាមែកឈើដ៏សម្បូរផលផ្លែ ជាមែកឈើសម្បូរផលផ្លែនៅក្បែរប្រភពទឹក; មែកវានឹងវាររំលងកំពែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបជាមែកឈើមានផ្លែ ជាមែកឈើមានផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង អាល់គីតាប យូសុះប្រៀបបាននឹងពន្លក លូតចេញពីដើមឈើដ៏ល្អ ដែលដុះនៅមាត់ទឹក មែករបស់វាខ្ពស់ជាងកំពែងក្រុងទៅទៀត។ |
លោកបានដាក់ឈ្មោះកូនបន្ទាប់ថា “អេប្រាអ៊ីម” ដ្បិតលោកពោលថា “ព្រះជាម្ចាស់ប្រទានឲ្យខ្ញុំមានកូនចៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនានេះ”។
បើរាប់បញ្ចូលកូនទាំងពីររបស់លោកយ៉ូសែប ដែលកើតនៅស្រុកអេស៊ីបផង ចំនួនសរុបនៃក្រុមគ្រួសាររបស់លោកយ៉ាកុប ដែលមករស់នៅក្នុងស្រុកអេស៊ីប មានទាំងអស់ចិតសិបនាក់។
ក្រោយមក មានគេជម្រាបលោកយ៉ូសែបថា ឪពុករបស់លោកមានជំងឺ។ លោកក៏ទៅជួបឪពុក ទាំងនាំកូនប្រុសរបស់លោកទាំងពីរនាក់ គឺម៉ាណាសេ និងអេប្រាអ៊ីមទៅជាមួយផង។
រួចលោកឲ្យពរលោកយ៉ូសែបថា៖ «សូមព្រះជាម្ចាស់ដែលលោកអប្រាហាំ និងលោកអ៊ីសាកធ្លាប់គោរពបម្រើ សូមព្រះជាម្ចាស់ដែលថែរក្សាពុក តាំងពីពុកកើតមក រហូតដល់សព្វថ្ងៃ
សូមទេវតា ដែលបានរំដោះពុកឲ្យរួចផុត ពីគ្រោះថ្នាក់គ្រប់យ៉ាង ប្រទានពរកូនប្រុសទាំងពីរ! សូមឲ្យគេរំឭកឈ្មោះពុក ឈ្មោះរបស់លោកអប្រាហាំជាជីតា និងឈ្មោះរបស់លោកអ៊ីសាកជាឪពុករបស់ពុក តាមរយៈកូនទាំងពីរ។ សូមឲ្យកូនទាំងពីរមានកូនចៅ ជាច្រើនអនេកនៅក្នុងស្រុកនេះ!»។
ឥឡូវនេះ កូនទាំងពីររបស់កូនដែលកើតនៅស្រុកអេស៊ីប មុនពេលពុកមកដល់ ត្រូវរាប់ជាកូនរបស់ពុក គឺអេប្រាអ៊ីម និងម៉ាណាសេ នឹងត្រូវរាប់ជាកូនរបស់ពុកដូចរូបេន និងស៊ីម្មានដែរ។
អ្នកណាគោរព កោតខ្លាចព្រះអម្ចាស់ ហើយដើរតាមមាគ៌ារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
នៅក្នុងផ្ទះ ភរិយារបស់អ្នកប្រៀបដូចជាដើម ទំពាំងបាយជូរដែលមានផ្លែជាច្រើន ហើយនៅជុំវិញតុ កូនប្រុសៗរបស់អ្នក ក៏ប្រៀបបាននឹងដើមអូលីវតូចៗដែរ។
ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្រប ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
ទំពាំងបាយជូរនោះមានមែកធំៗ ដែលក្លាយទៅជាដំបងរាជ្យ ដើមវាលូតឡើងខ្ពស់ជាងដើមឈើឯទៀតៗ គេកោតសរសើរទំពាំងបាយជូរនោះ ព្រោះតែកម្ពស់ និងមានមែកច្រើន។
ទោះបីអេប្រាអ៊ីមរីកចម្រើនឡើង នៅក្នុងចំណោមបងប្អូនរបស់ខ្លួនក្ដី គង់តែនឹងមានខ្យល់បក់ពីទិសខាងកើត គឺខ្យល់របស់ព្រះអម្ចាស់បក់ពីវាលរហោស្ថាន ធ្វើឲ្យប្រភពទឹករបស់អេប្រាអ៊ីមរីងស្ងួត ហើយអណ្ដូងរបស់គេក៏រីងអស់ដែរ។ សត្រូវនឹងរឹបអូសយកទ្រព្យដ៏មានតម្លៃ ទាំងប៉ុន្មានពីក្នុងឃ្លាំង។