បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។
លោកុប្បត្តិ 40:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រាឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ ព្រះគម្ពីរខ្មែរសាកល ទ្រង់ស្ដារឲ្យមេអ្នកថ្វាយពែងនូវតំណែងរបស់គាត់ឡើងវិញ នោះគាត់ក៏ថ្វាយពែងទៅព្រះហស្តរបស់ផារ៉ោន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានតាំងមេថ្វាយពែងក្នុងតំណែងដើមរបស់គាត់ឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅទៀត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ អាល់គីតាប ស្តេចបានតែងតាំងមហាតលឹកដែលមាននាទីជូនស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ |
បីថ្ងៃទៀត ព្រះចៅផារ៉ោននឹងលើកកិត្តិយសលោកឡើង ហើយតែងតាំងលោក ឲ្យបំពេញមុខងាររបស់លោកឡើងវិញ គឺលោកនឹងថ្វាយពែងស្រាទៅស្ដេច ដូចលោកធ្លាប់ធ្វើកាលពីមុន។
ព្រះចៅផារ៉ោនមានព្រះហឫទ័យខ្ញាល់នឹងមហាតលិកទាំងពីរ គឺមហាតលិកថ្វាយស្រា និងមហាតលិកថ្វាយនំប៉័ងនោះជាខ្លាំង។
ក្រោយមក មានហេតុការណ៍កើតឡើង ស្របតាមពាក្យរបស់គាត់មែន គឺព្រះករុណាប្រទានឲ្យទូលបង្គំបានកាន់កាប់មុខតំណែងដូចដើមវិញ ហើយស្ដេចឲ្យគេព្យួរ-ក មហាតលិកម្នាក់ទៀត»។
បពិត្រព្រះអម្ចាស់ សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យទូលអង្វររបស់ទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ ព្រមទាំងពាក្យទូលអង្វររបស់អ្នកបម្រើឯទៀតៗ ដែលចង់គោរពកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ សូមប្រទានឲ្យទូលបង្គំទទួលជោគជ័យនៅថ្ងៃនេះ ហើយសូមឲ្យព្រះរាជាសន្ដោសមេត្តាដល់ទូលបង្គំផង»។ នៅគ្រានោះខ្ញុំបំពេញមុខងារជាមហាតលិករបស់ព្រះចៅអធិរាជ។
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃនៃរជ្ជកាលព្រះចៅអើថាស៊ើកសេស ក្នុងពេលដែលស្ដេចកំពុងសោយព្រះស្ងោយ ខ្ញុំបានយកស្រាចាក់ថ្វាយស្ដេច។ ខ្ញុំពុំធ្លាប់មានទឹកមុខក្រៀមក្រំបែបនេះ នៅចំពោះព្រះភ័ក្ត្រស្ដេចឡើយ។
រហូតដល់មានហេតុការណ៍កើតឡើង ស្របតាមពាក្យដែលលោកបានថ្លែងទុក គឺព្រះបន្ទូលរបស់ព្រះអម្ចាស់បានធ្វើ ជាភស្ដុតាងបញ្ជាក់ថាលោកជាមនុស្សស្លូតត្រង់។