លោកុប្បត្តិ 40:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦21 ស្ដេចបានតាំងមេថ្វាយពែងក្នុងតំណែងដើមរបស់គាត់ឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅទៀត សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល21 ទ្រង់ស្ដារឲ្យមេអ្នកថ្វាយពែងនូវតំណែងរបស់គាត់ឡើងវិញ នោះគាត់ក៏ថ្វាយពែងទៅព្រះហស្តរបស់ផារ៉ោន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥21 ព្រះរាជាបានតែងតាំងមហាតលិកដែលមាននាទីថ្វាយស្រាឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤21 ទ្រង់ក៏តាំងនាយពិសេសថ្វាយពែងក្នុងដំណែងដើមឡើងវិញ ហើយគាត់ក៏ថ្វាយពែងដល់ព្រះហស្តផារ៉ោនតទៅ សូមមើលជំពូកអាល់គីតាប21 ស្តេចបានតែងតាំងមហាតលឹកដែលមាននាទីជូនស្រា ឲ្យបំពេញមុខងាររបស់ខ្លួនឡើងវិញ។ សូមមើលជំពូក |
ឱព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ និងពាក្យអធិស្ឋានរបស់ពួកអ្នកបម្រើព្រះអង្គ ដែលពេញចិត្តនឹងកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ។ សូមប្រោសប្រទានឲ្យទូលបង្គំមានជោគជ័យនៅថ្ងៃនេះ ហើយសូមប្រោសមេត្តាដល់ទូលបង្គំ នៅចំពោះមនុស្សនេះផង»។ នៅគ្រានោះ ខ្ញុំជាអ្នកថ្វាយពែងដល់ស្តេច។