Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ព្រះចៅ​ផារ៉ោន ស្ដេច​បាន​ជប់‌លៀង​ក្រុម​មន្ត្រី​របស់​ស្ដេច។ ពេល​នោះ ស្ដេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលិក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 បន្ទាប់មក​មានកើតឡើងដូច្នេះ​: នៅ​ថ្ងៃ​ទីបី ជា​ថ្ងៃចម្រើនព្រះជន្ម​របស់​ផារ៉ោន ទ្រង់​ក៏​រៀបចំ​ពិធីជប់លៀង​សម្រាប់​រាជបម្រើ​ទាំងអស់​របស់ទ្រង់ ព្រមទាំង​លើក​ក្បាល​របស់​មេអ្នកថ្វាយពែង និង​ក្បាល​របស់​មេអ្នកដុតនំប៉័ង​ឡើង នៅកណ្ដាលចំណោម​រាជបម្រើ​របស់ទ្រង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បី​ថ្ងៃ​ក្រោយ​មក ជា​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​ផារ៉ោន ស្ដេច​បាន​រៀប​ចំ​ពិធី​ជប់‌លៀង​សម្រាប់​ពួក​មន្ត្រី​ទាំង​ប៉ុន្មាន​របស់​ស្ដេច ហើយ​ស្ដេច​ក៏​ដោះ​លែង​មេ​ថ្វាយ​ពែង និង​មេ​ដុត​នំ ឲ្យ​មក​ឈរ​ក្នុង​ចំណោម​មន្ត្រី​របស់​ស្ដេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ក្រោយ​៣​ថ្ងៃ​មក ជា​ថ្ងៃ​បុណ្យ​ចំរើន​ព្រះ‌ជន្ម​ផារ៉ោន នោះ​ទ្រង់​រៀប​ជប់‌លៀង​ដល់​ពួក​នាម៉ឺន​ទាំង​ប៉ុន្មាន ហើយ​ទ្រង់​ហៅ​នាយ​ពិសេស​ថ្វាយ​ពែង នឹង​មេ​ពួក​ដុត​នំ​មក​នៅ​កណ្តាល​ពួក​នាម៉ឺន​ទាំង​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 បី​ថ្ងៃ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​បុណ្យ​ចំរើន​អាយុ​ស្តេច​ហ្វៀរ៉អ៊ូន ស្តេច​បាន​ជប់​លៀង​ក្រុម​មន្ត្រី​របស់​ស្តេច។ ពេល​នោះ ស្តេច​បាន​ឲ្យ​គេ​ដោះ​លែង​មហា‌តលឹក​ទាំង​ពីរ​នៅ​មុខ​មន្ត្រី​ទាំង​អស់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:20
14 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​អ៊ីសាក​បាន​ធំ​បន្តិច ហើយ​ត្រូវ​ផ្ដាច់​ដោះ លោក​អប្រាហាំ​រៀបចំ​ពិធី​ជប់‌លៀង​មួយ​យ៉ាង​ធំ នៅ​ថ្ងៃ​ផ្ដាច់​ដោះ​នោះ។


បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​លើក​កិត្តិយស​លោក​ឡើង ហើយ​តែង‌តាំង​លោក ឲ្យ​បំពេញ​មុខងារ​របស់​លោក​ឡើង​វិញ គឺ​លោក​នឹង​ថ្វាយ​ពែង​ស្រា​ទៅ​ស្ដេច ដូច​លោក​ធ្លាប់​ធ្វើ​កាល​ពី​មុន។


នៅ​បី​ថ្ងៃ​ទៀត ព្រះចៅ​ផារ៉ោន​នឹង​យក​ក្បាល​លោក​ចេញ​ពី​ខ្លួន គេ​យក​លោក​ទៅ​ព្យួរ​នឹង​ដើម​ឈើ​មួយ ហើយ​មាន​សត្វ​ស្លាប​មក​ចឹក​ស៊ី​សាច់​របស់​លោក»។


ព្រះ‌បាទ​សាឡូម៉ូន​តើន​ឡើង ហើយ​ជ្រាប​ថា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ស្ដេច តាម​រយៈ​សុបិន​និមិត្ត​នេះ។ ព្រះ‌រាជា​យាង​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ហើយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ ព្រះ‌រាជា​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​មេត្រី‌ភាព រួច​ជប់‌លៀង​នាម៉ឺន​មន្ត្រី​ទាំង​អស់។


នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ‌ពីរ ខែ​ដប់‌ពីរ ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក​ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ឲ្យ​មាន​សេរី‌ភាព។


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។


បន្ទាប់​មក ទើប​លោក​យ៉ូប​ចាប់​ផ្ដើម​និយាយ ហើយ​ដាក់​បណ្ដាសា​ថ្ងៃ​កំណើត​របស់​លោក ។


រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុក គឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើ ជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។


នៅ​ថ្ងៃ​ទី​ម្ភៃ​ប្រាំ​ខែ​ទី​ដប់‌ពីរ​ក្នុង​ឆ្នាំ​ទី​សាម‌សិប​ប្រាំ‌ពីរ ដែល​ព្រះ‌បាទ​យ៉ូយ៉ា‌គីន ជា​ស្ដេច​ស្រុក​យូដា ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​សឹក ត្រូវ​នឹង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ព្រះ‌ចៅ​អេវីល-‌មេរ៉ូ‌ដាក ដោះ​លែង​ព្រះ‌បាទ​យ៉ូយ៉ា‌គីន​ឲ្យ​មាន​សេរី‌ភាព។


នៅ​ថ្ងៃ​បុណ្យ​ខួប​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ បុត្រី​របស់​ព្រះ‌នាង​ហេរ៉ូ‌ឌាស​ចូល​មក​រាំ​នៅ​មុខ​ភ្ញៀវ ធ្វើ​ឲ្យ​ស្ដេច​ពេញ​ចិត្ត​យ៉ាង​ខ្លាំង


លុះ​យូរ​ក្រោយ​មក ម្ចាស់​វិល​ត្រឡប់​មក​វិញ ហើយ​គិត​បញ្ជី​ជា​មួយ​អ្នក​ទាំង​បី​នោះ។


មាន​ថ្ងៃ​មួយ ក្នុង​ឱកាស​បុណ្យ​ចម្រើន​ព្រះ‌ជន្ម​របស់​ព្រះ‌បាទ​ហេរ៉ូដ ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង ដោយ​អញ្ជើញ​អស់​លោក​មន្ត្រី មេ‌ទ័ព និង​នាម៉ឺន​ធំៗ ក្នុង​ស្រុក​កាលី‌ឡេ​មក​ចូល​រួម។ ពេល​នោះ ជា​ឱកាស​ល្អ​ដល់​ព្រះ‌នាង​ហេរ៉ូ‌ឌាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម