ក្នុងពេលដែលស្ដេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រាអែលទាំងមូល ព្រះបាទដាវីឌបានយាងដល់ក្រុងម៉ាហាណែម។
លោកុប្បត្តិ 32:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលឃើញទេវតាទាំងនោះ លោកយ៉ាកុបក៏ពោលឡើងថា៖ «ទីនេះ ពិតជាព្រះពន្លារបស់ព្រះជាម្ចាស់!»។ លោកដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម» ។ ព្រះគម្ពីរខ្មែរសាកល ពេលយ៉ាកុបឃើញទូតសួគ៌ទាំងនោះ គាត់ក៏និយាយថា៖ “នេះជាជំរំរបស់ព្រះ”។ ដូច្នេះ គាត់ដាក់ឈ្មោះកន្លែងនោះថា ម៉ាហាណែម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកយ៉ាកុបបានឃើញទេវតាទាំងនោះ លោកពោលថា៖ «នេះពិតជាជំរំរបស់ព្រះហើយ!»។ លោកក៏ហៅកន្លែងនោះថា "ម៉ាហាណែម" ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលឃើញហើយនោះគាត់និយាយថា នេះជាពួកពលរបស់ព្រះ គាត់ក៏ហៅកន្លែងនោះថា ម៉ាហាណែម។ អាល់គីតាប ពេលឃើញម៉ាឡាអ៊ីកាត់ទាំងនោះ យ៉ាកកូបក៏ពោលឡើងថា៖ «ទីនេះ ពិតជាជំរំរបស់អុលឡោះ!»។ គាត់ដាក់ឈ្មោះកន្លែងនោះថា «ម៉ាហាណែម»។ |
ក្នុងពេលដែលស្ដេចអាប់សាឡុមកំពុងតែឆ្លងទន្លេយ័រដាន់ជាមួយកងទ័ពអ៊ីស្រាអែលទាំងមូល ព្រះបាទដាវីឌបានយាងដល់ក្រុងម៉ាហាណែម។
លោកអប៊ីនើរជាកូនរបស់លោកនើរ និងជារាជបម្រើរបស់ព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល បានចាកចេញពីក្រុងម៉ាហាណែមឆ្ពោះទៅក្រុងគីបៀន។
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
ចូរកុំភ្លេចលោកស៊ីម៉ៃ ជាកូនរបស់លោកកេរ៉ា ជាអ្នកភូមិបាហ៊ូរីម ក្នុងទឹកដីបេនយ៉ាមីន គេបានជេរប្រមាថ និងដាក់បណ្ដាសាបិតា នៅពេលបិតាភៀសខ្លួនទៅដល់ម៉ាហាណែម។ ប៉ុន្តែ ពេលបិតាត្រឡប់មកវិញ គេបានមកទទួលបិតានៅមាត់ទន្លេយ័រដាន់។ ពេលនោះ បិតាបានស្បថនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ថា មិនសម្លាប់គេដោយមុខដាវឡើយ។
លោកអេលីសេអធិស្ឋានថា៖ «បពិត្រព្រះអម្ចាស់! សូមមេត្តាបើកភ្នែកគេឲ្យមើលឃើញផង!»។ ព្រះអម្ចាស់បើកភ្នែកអ្នកបម្រើនោះ ហើយគេក៏មើលឃើញ នៅលើភ្នំ មានសុទ្ធតែទ័ពសេះ និងរទេះចម្បាំងជាភ្លើង ជុំវិញលោកអេលីសេ។
រៀងរាល់ថ្ងៃតែងតែមានមនុស្សមកសុំចុះចូលខាងព្រះបាទដាវីឌ ដើម្បីជួយជាកម្លាំង ហេតុនេះ កងទ័ពរបស់ព្រះបាទដាវីឌក៏ក្លាយទៅជាកងទ័ពមួយដ៏ធំ ដូចកងទ័ពរបស់ព្រះជាម្ចាស់ដែរ។
អស់លោកដែលជាកងពលរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែបម្រើព្រះអង្គ ស្របតាមព្រះហឫទ័យរបស់ព្រះអង្គជានិច្ច!
ទេវតាទាំងអស់អើយ ចូរសរសើរតម្កើងព្រះអង្គ! ពពួកទេវតាទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ!
តើព្រះមហាក្សត្រប្រកបដោយ សិរីរុងរឿងនេះជានរណា? -ព្រះអម្ចាស់នៃពិភពទាំងមូល* គឺព្រះអង្គហើយដែលជាព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿង!។ - សម្រាក
ទេវតារបស់ព្រះអម្ចាស់ថែរក្សាការពារ អស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ហើយរំដោះពួកគេឲ្យរួចពីគ្រោះថ្នាក់។
ស្ត្រីសាសន៍ស៊ូឡាមអើយ ចូរនាងរាំ ចូរនាងរាំ ដើម្បីឲ្យយើងគយគន់មើលនាងផង។ ហេតុអ្វីបានជាអ្នករាល់គ្នាគយគន់មើល ស្ត្រីសាសន៍ស៊ូឡាមនេះ តើចង់ឲ្យនាងចូលរួមក្នុងក្រុមរបាំ ទាំងពីរពួកឬ?
លោកពោលមកខ្ញុំថា៖ «តើលោកដឹងឬទេ ហេតុអ្វីបានជាខ្ញុំមករកលោក? ឥឡូវនេះ ខ្ញុំត្រូវត្រឡប់ទៅប្រយុទ្ធនឹងទេវតាថែរក្សាចក្រភពពែរ្សវិញ។ ពេលខ្ញុំចេញទៅនោះ ទេវតាថែរក្សាអាណាចក្រក្រិកនឹងមកដល់។
រំពេចនោះ មានទេវតាច្រើនកុះករ ចុះពីស្ថានបរមសុខ*មករួមជាមួយទេវតានោះ ច្រៀងសរសើរព្រះជាម្ចាស់ថា៖
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជម្រកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
បុរសនោះឆ្លើយថា៖ «ទេ! ខ្ញុំជាមេទ័ពរបស់ព្រះអម្ចាស់ ខ្ញុំទើបនឹងមកដល់»។ ពេលនោះ លោកយ៉ូស្វេក្រាបថ្វាយបង្គំឱនមុខដល់ដី ហើយសួរថា៖ «តើលោកម្ចាស់ចង់មានប្រសាសន៍អ្វីមកខ្ញុំប្របាទ?»។