Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 4:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 អ័ហ៊ី‌ណា‌ដាប់​ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 អ័ហ៊ី‌ណា‌ដាប់ ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម​១

សូមមើលជំពូក ចម្លង

អាល់គីតាប

14 លោក​អហ៊ី‌ណា‌ដាប់ ជា​កូន​របស់​លោក​អ៊ីដោ គ្រប់‌គ្រង​លើ​តំបន់​ម៉ាហា‌ណែម។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 4:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឃើញ​ទេវតា​ទាំង​នោះ លោក​យ៉ាកុប​ក៏​ពោល​ឡើង​ថា៖ «ទី​នេះ ពិត​ជា​ព្រះ‌ពន្លា​របស់​ព្រះ‌ជាម្ចាស់!»។ លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ម៉ាហា‌ណែម» ។


ក្នុង​ពេល​ដែល​ស្ដេច​អាប់‌សា‌ឡុម​កំពុង​តែ​ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល ព្រះ‌បាទ​ដាវីឌ​បាន​យាង​ដល់​ក្រុង​ម៉ាហា‌ណែម។


កាល​ព្រះ‌បាទ​ដាវីឌ​យាង​ដល់​ក្រុង​ម៉ាហា‌ណែម ស្ដេច​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


លោក​អប៊ី‌នើរ ជា​កូន​របស់​លោក​នើរ ដែល​ជា​មេ‌ទ័ព​របស់​ព្រះ‌បាទ​សូល បាន​នាំ​សម្ដេច​អ៊ីស‌បូសែត ជា​បុត្រ​របស់​ព្រះ‌បាទ​សូល ឆ្លង​ទៅ​ក្រុង​ម៉ាហា‌ណែម។


មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត នៅ​ស្រុក​កាឡាដ គឺ​លោក​យ៉ីដូរ ជា​កូន​របស់​លោក​សាកា‌រី។ មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​លោក​យ៉ា‌សៀល ជា​កូន​របស់​លោក​អប៊ី‌នើរ។


ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-‌មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​ដេបៀរ។


ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​កាដ គេ​ទទួល​បាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​សម្លាប់​គេ គឺ​ក្រុង​រ៉ាម៉ូត ក្នុង​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម