ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ
លោកុប្បត្តិ 30:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា លោកមិនដាក់មែកឈើទេ។ ធ្វើដូច្នេះ សត្វខ្សោយៗជាកម្មសិទ្ធិរបស់លោកឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់លោកយ៉ាកុប។ ព្រះគម្ពីរខ្មែរសាកល រីឯចំពោះហ្វូងសត្វខ្សោយ គាត់មិនដាក់ទេ។ ដូច្នេះ សត្វខ្សោយៗបានទៅជារបស់ឡាបាន់ ហើយសត្វខ្លាំងៗបានទៅជារបស់យ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែចំណែកសត្វខ្សោយៗ លោកមិនបានដាក់មែកឈើនៅទីនោះទេ។ ដូច្នេះ សត្វខ្សោយៗជារបស់លោកឡាបាន់ ហើយសត្វខ្លាំងៗជារបស់លោកយ៉ាកុប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកឯសត្វណាដែលខ្សោយវិញ នោះគាត់មិនដាក់មែកឈើនោះទេ ហេតុនោះបានជាសត្វណាដែលខ្សោយៗជារបស់ផងឡាបាន់ ហើយសត្វណាដែលខ្លាំងៗជារបស់ផងយ៉ាកុបទាំងអស់។ អាល់គីតាប តែប្រសិនបើមានសត្វខ្សោយៗមកជាន់គ្នា គាត់មិនដាក់មែកឈើទេ។ ធ្វើដូច្នេះសត្វខ្សោយៗជាកម្មសិទ្ធិរបស់ឡាបាន់ រីឯសត្វមាំៗជាកម្មសិទ្ធិរបស់យ៉ាកកូប។ |
ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ
លោកយ៉ាកុបមានសម្បត្តិទ្រព្យកាន់តែច្រើនឡើងៗ។ លោកមានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
ទេវតាពោលថា “ចូរសម្លឹងមើលនុ៎ះ! សត្វឈ្មោលៗទាំងប៉ុន្មានដែលជាន់សត្វញីៗ សុទ្ធតែមានសម្បុរឆ្នូតៗ ពពាល និងមានពណ៌អុជៗទាំងអស់។ យើងឃើញអំពើដែលឡាបាន់ប្រព្រឹត្តចំពោះអ្នកហើយ