Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

42 តែ​ចំណែក​ឯ​សត្វ​ណា​ដែល​ខ្សោយ​វិញ នោះ​គាត់​មិន​ដាក់​មែក​ឈើ​នោះ​ទេ ហេតុ​នោះ​បាន​ជា​សត្វ​ណា​ដែល​ខ្សោយៗ​ជា​របស់​ផង​ឡាបាន់ ហើយ​សត្វ​ណា​ដែល​ខ្លាំងៗ​ជា​របស់​ផង​យ៉ាកុប​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

42 រីឯ​ចំពោះ​ហ្វូងសត្វ​ខ្សោយ គាត់​មិន​ដាក់​ទេ​។ ដូច្នេះ សត្វ​ខ្សោយ​ៗ​បាន​ទៅជា​របស់​ឡាបាន់ ហើយ​សត្វ​ខ្លាំង​ៗ​បាន​ទៅជា​របស់​យ៉ាកុប​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

42 តែ​ចំណែក​សត្វ​ខ្សោយៗ លោក​មិន​បាន​ដាក់​មែក​ឈើ​នៅ​ទី​នោះ​ទេ។ ដូច្នេះ សត្វ​ខ្សោយៗ​ជា​របស់​លោក​ឡាបាន់ ហើយ​សត្វ​ខ្លាំងៗ​ជា​របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

42 តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា លោក​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ សត្វ​ខ្សោយៗ​ជា​កម្មសិទ្ធិ​របស់​លោក​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្មសិទ្ធិ​របស់​លោក​យ៉ាកុប។

សូមមើលជំពូក ចម្លង

អាល់គីតាប

42 តែ​ប្រសិន​បើ​មាន​សត្វ​ខ្សោយៗ​មក​ជាន់​គ្នា គាត់​មិន​ដាក់​មែក​ឈើ​ទេ។ ធ្វើ​ដូច្នេះ​សត្វ​ខ្សោយៗ​ជា​កម្ម‌សិទ្ធិ​របស់​ឡាបាន់ រីឯ​សត្វ​មាំៗ​ជា​កម្ម‌សិទ្ធិ​របស់​យ៉ាកកូប។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:42
3 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​បើ​សត្វ​ណា​ដែល​ខ្លាំង​ចង់​ជាន់​គ្នា នោះ​យ៉ាកុប​តែង‌តែ​ទៅ​ដាក់​មែក​ឈើ​នោះ​នៅ​ក្នុង​ប្រឡាយ​ចំ​ពី​មុខ​វា ដើម្បី​ឲ្យ​បាន​ជាន់​គ្នា​នៅ​ត្រង់​មុខ​មែក​ឈើ​នោះ​ចុះ


ដូច្នេះ គាត់​ក៏​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក គាត់​មាន​ហ្វូង​សត្វ​ជា​ច្រើន នឹង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ ហើយ​នឹង​លា​ដែរ។


នោះ​ទ្រង់​មាន​បន្ទូល​ថា ចូរ​ឯង​ងើប​ភ្នែក​ឡើង មើល​ទៅ​សត្វ​ឈ្មោល​ទាំង​ប៉ុន្មាន​ដែល​ជាន់​ញី នោះ​មាន​ឆ្នូត មាន​ពពាល ហើយ​ប្រផេះ ដ្បិត​អញ​បាន​ឃើញ​អស់​ទាំង​ការ ដែល​ឡាបាន់​បាន​ធ្វើ​ដល់​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម