នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។
លោកុប្បត្តិ 13:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡុតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលព្រះអម្ចាស់រំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់ព្រះអម្ចាស់ គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ ព្រះគម្ពីរខ្មែរសាកល ឡុតងើបភ្នែកឡើង ឃើញវាលទំនាបទាំងមូលនៃទន្លេយ័រដាន់ដែលមានទឹកគ្រប់ទីកន្លែងរហូតដល់សូអារ ដ្បិតមុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុម និងកូម៉ូរ៉ា ទឹកដីនោះដូចជាសួនរបស់ព្រះយេហូវ៉ា និងដូចជាដែនដីអេហ្ស៊ីប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឡុតក៏ងើបមុខមើលទៅ ឃើញវាលទន្លេយ័រដាន់ទាំងមូល មានទឹកស្រួលល្អនៅគ្រប់ទីកន្លែង ដូចសួនច្បាររបស់ព្រះយេហូវ៉ា ដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារ។ នេះមុនពេលដែលព្រះយេហូវ៉ាបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡុតក៏ងើបភ្នែកមើលទៅឃើញវាលទន្លេយ័រដាន់ទាំងអស់ ថាជាស្រុកមានទឹកស្រួលល្អនៅគ្រប់ទីកន្លែង មុនដែលព្រះយេហូវ៉ាបានបំផ្លាញសូដុំម នឹងកូម៉ូរ៉ា គឺដូចជាសួនច្បារផងព្រះយេហូវ៉ា ហើយដូចស្រុកអេស៊ីព្ទដែលនៅខាងសូអារផង អាល់គីតាប ឡូតងើបមុខឡើង សម្លឹងមើលទៅឃើញតំបន់ទន្លេយ័រដាន់ទាំងមូល មានទឹកនៅគ្រប់ទីកន្លែង។ នៅមុនពេលដែលអុលឡោះតាអាឡារំលាយក្រុងសូដុម និងក្រុងកូម៉ូរ៉ា ទឹកដីនៅកន្លែងនោះ រហូតដល់ស្រុកសូអារ ប្រៀបបានទៅនឹងសួនឧទ្យានរបស់អុលឡោះតាអាឡា គឺដូចទឹកដីនៅស្រុកអេស៊ីបដែរ។ |
នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។
លោកឡុតជ្រើសរើសយកតំបន់ទន្លេយ័រដាន់ទាំងមូលសម្រាប់គាត់ ហើយក៏ចេញឆ្ពោះទៅទិសខាងកើត។ លោកទាំងពីរបានបែកពីគ្នា តាមរបៀបនេះឯង។
មើលនៅចំពោះមុខក្មួយ មានស្រុកទាំងមូលនៅទំនេរ ដូច្នេះ ចូរក្មួយបែកចេញពីអ៊ំទៅចុះ បើក្មួយទៅខាងឆ្វេង អ៊ំនឹងទៅខាងស្ដាំ ហើយបើក្មួយទៅខាងស្ដាំ នោះអ៊ំនឹងទៅខាងឆ្វេងវិញ»។
បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ។
ពេលនោះ ស្ដេចក្រុងសូដុម ស្ដេចក្រុងកូម៉ូរ៉ា ស្ដេចក្រុងអាដម៉ា ស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ នាំគ្នាលើកទ័ពទៅតទល់នឹងស្ដេចទាំងនោះ នៅជ្រលងភ្នំស៊ីឌីម
ស្ត្រីមើលទៅដើមឈើ ឃើញថាមានរសជាតិឆ្ងាញ់ពិសា គួរឲ្យគយគន់ ហើយថែមទាំងអាចធ្វើឲ្យមានប្រាជ្ញាទៀតផង នាងក៏បេះផ្លែមកបរិភោគ ព្រមទាំងចែកឲ្យប្ដីដែលនៅជាមួយ ហើយប្ដីក៏បរិភោគដែរ។
លោកគ្រប់គ្រងលើស្រុកអេស៊ីបទាំងមូលស្រាប់ ដូច្នេះ សុំលោកចាត់ចែងឲ្យឪពុក និងបងប្អូនលោក តាំងទីលំនៅលើទឹកដីមួយកន្លែងដ៏ល្អជាងគេ សុំឲ្យពួកគេទៅរស់នៅក្នុងតំបន់កូសែនចុះ។ ក្នុងចំណោមពួកគេ ប្រសិនបើលោកឃើញនរណាមានសមត្ថភាព សុំតែងតាំងគេឲ្យមើលខុសត្រូវលើហ្វូងសត្វរបស់យើងផ្ទាល់ផង»។
កូនប្រុសៗរបស់ព្រះជាម្ចាស់ ឃើញថាកូនស្រីៗរបស់មនុស្សមានរូបឆោមល្អស្អាត គេក៏នាំគ្នាជ្រើសរើសប្រពន្ធពីចំណោមស្ត្រីៗទាំងនោះ។
ព្រះរាជាឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។
ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង ក៏វាមិនព្រួយដែរ។
ព្រះអង្គឲ្យទឹកដីដែលមានជីជាតិ ក្លាយទៅជាទឹកដីដែលមានសុទ្ធតែអំបិល ព្រោះតែគំនិតអាក្រក់របស់អ្នកស្រុកនោះ។
ខ្ញុំយំអាណិតស្រុកម៉ូអាប់ ដ្បិតមានពួកគេខ្លះរត់ រហូតដល់ក្រុងសូអារ ក្រុងអេក្លាត-សេលីស្យ៉ា ពួកគេនាំគ្នាយំសោកតាមផ្លូវឡើងទៅលូគិត ពួកគេស្រែកទ្រហោយំយ៉ាងអស់សង្ឃឹម តាមផ្លូវទៅហូរ៉ូណែម
មែនហើយ! ព្រះអម្ចាស់សម្រាលទុក្ខ ប្រជាជននៅក្រុងស៊ីយ៉ូន ព្រះអង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេចខ្ទីអស់ គឺព្រះអង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះអង្គនឹងធ្វើឲ្យដីហួតហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះអម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីករាយ ព្រមទាំងមានបទចម្រៀងអរព្រះគុណ និងមានស្នូរតូរ្យតន្ត្រីឡើងវិញ។
សម្រែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សម្រែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
បងស្រីរបស់នាងគឺសាម៉ារី ដែលស្ថិតនៅខាងជើង ព្រមទាំងស្រុកភូមិជុំវិញ។ ប្អូនស្រីរបស់នាងគឺសូដុម ដែលស្ថិតនៅខាងត្បូង ព្រមទាំងស្រុកភូមិជុំវិញ។
សូដុម ជាប្អូនស្រីរបស់នាង មានកំហុសដូចតទៅនេះ គឺសូដុម និងស្រុកភូមិមានអំនួត គេមានអាហារបរិភោគហូរហៀរ គេសម្ងំយកសុខតែឯង គឺឥតរវីរវល់ជួយមនុស្សទុគ៌ត និងជនក្រីក្រឡើយ។
អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។
ដើមតាត្រៅនៅក្នុងឧទ្យានរបស់ព្រះជាម្ចាស់ មិនអាចប្រៀបផ្ទឹមនឹងវាបានទេ រីឯដើមគគីរ ឬដើមកកោះ ក៏មិនអាចផ្ទឹមស្មើនឹងវាដែរ គ្មានដើមឈើណាក្នុងឧទ្យានរបស់ព្រះជាម្ចាស់ ល្អដូចដើមតាត្រៅនេះឡើយ។
យើងបានតុបតែងវាឲ្យមានមែកជាច្រើន ដើមឈើទាំងប៉ុន្មាននៅអេដែន ដែលជាឧទ្យានរបស់ព្រះជាម្ចាស់ នាំគ្នាច្រណែននឹងវា។
ព្រំដែនខាងកើត គឺទន្លេយ័រដាន់ នៅចន្លោះហាវរ៉ុន ដាម៉ាស និងកាឡាដ ព្រមទាំងស្រុកអ៊ីស្រាអែល។ ព្រំដែនខាងកើតនេះ ត្រូវវាស់ចាប់ពីព្រំប្រទល់ខាងជើង រហូតដល់សមុទ្រខាងកើត។
នៅពីមុខពួកវា មានដូចជាភ្លើងឆាបឆេះ នៅពីក្រោយ មានដូចជាអណ្ដាតភ្លើងដែល ឆេះបំផ្លាញទាំងអស់នៅមុខពួកវា ស្រុកប្រៀបដូចជាសួនអេដែន លុះពួកវាឆ្លងផុត ស្រុកនោះប្រៀបដូចជា វាលរហោស្ថានដ៏ហួតហែង គឺគ្មានអ្វីគេចផុតពីពួកវាបានទេ។
តំបន់ណេកិប ព្រមទាំងតំបន់ជុំវិញទន្លេយ័រដាន់ ក្រុងយេរីខូដែលជាក្រុងដើមលម៉ើ រហូតដល់ក្រុងសូអារ។