អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
យ៉ូប 9:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតព្រះអង្គធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា ពន់ប្រមាណ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនឲ្យខ្ញុំដកដង្ហើមសោះ គឺព្រះអង្គចម្អែតខ្ញុំដោយសេចក្ដីជូរល្វីង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបើកឲ្យខ្ញុំដកទាំងដង្ហើមផង គឺទ្រង់ចំអែតខ្ញុំដោយសេចក្ដីជូរល្វីងវិញ អាល់គីតាប ទ្រង់មិនទុកឲ្យខ្ញុំមានពេលដកដង្ហើមទេ ដ្បិតទ្រង់ធ្វើឲ្យខ្ញុំឈឺចាប់ខ្លោចផ្សា ពន់ប្រមាណ។ |
អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
ព្រះអង្គបានកត់ត្រាទុកនូវអំពើអាក្រក់ផ្សេងៗ ដែលទូលបង្គំប្រព្រឹត្ត ព្រះអង្គឲ្យទូលបង្គំទទួលខុសត្រូវលើកំហុស ដែលទូលបង្គំប្រព្រឹត្តកាលពីនៅក្មេង។
«ខ្ញុំសូមស្បថក្នុងនាមព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅ! ព្រះអង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។
ហេតុអ្វីព្រះជាម្ចាស់ប្រទានឲ្យ មនុស្សដែលត្រូវវេទនា ស្គាល់ពន្លឺថ្ងៃ ហើយផ្ដល់ជីវិតឲ្យអ្នកដែលស្គាល់តែ ទុក្ខលំបាក?
តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ ដល់កាលណាទៀត សូមទុកឲ្យទូលបង្គំមានពេល លេបទឹកមាត់ផង។
សូមបែរព្រះភ័ក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំស្រឡះមុខបន្តិច មុននឹងទូលបង្គំលាចាកលោកនេះ រលាយសូន្យបាត់ទៅ។
ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក
ផ្ទុយទៅវិញ ពួកគេធ្វើតាមចិត្តរឹងរូសរបស់ខ្លួន ហើយនាំគ្នាជំពាក់ចិត្តនឹងព្រះបាល ដូចដូនតារបស់ខ្លួនប្រៀនប្រដៅ»។
ការវាយប្រដៅតែងតែធ្វើឲ្យមានទុក្ខព្រួយភ្លាមៗ មិនមែនធ្វើឲ្យសប្បាយទេ។ ក្រោយមក ទើបការវាយប្រដៅផ្ដល់ឲ្យអស់អ្នកដែលបានទទួលការអប់រំតាមរបៀបនេះមានសេចក្ដីសុខសាន្ត និងសេចក្ដីសុចរិត*ទុកជាផល។
នាងណាអូមីឆ្លើយថា៖ «កុំហៅខ្ញុំថា“ណាអូមី”ទៀត ត្រូវហៅខ្ញុំថា“ម៉ារ៉ា”វិញ ដ្បិតព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត បានធ្វើឲ្យជីវិតខ្ញុំល្វីងជូរចត់ក្រៃលែង។