បរិទេវ 3:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ជារៀងរាល់ថ្ងៃ ព្រះអង្គលើកព្រះហស្ដ វាយខ្ញុំ ហើយវាយទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពិតប្រាកដជាព្រះអង្គបានបែរព្រះហស្ត មកទាស់នឹងខ្ញុំផ្ទួនៗរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ពិតប្រាកដជាទ្រង់បានបែរព្រះហស្តមក ទាស់នឹងខ្ញុំខ្ជាន់ៗជានិច្ចរាល់តែថ្ងៃ សូមមើលជំពូកអាល់គីតាប3 ជារៀងរាល់ថ្ងៃ ទ្រង់លើកដៃ វាយខ្ញុំ ហើយវាយទៀត។ សូមមើលជំពូក |
ហេតុនេះហើយបានជាព្រះអម្ចាស់ទ្រង់ ព្រះពិរោធទាស់នឹងប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គលើកព្រះហស្ដ វាយប្រហារពួកគេ ពេលនោះ ភ្នំទាំងឡាយនឹងត្រូវរង្គើ ហើយនឹងមានសាកសពដូចជាសំរាម នៅពាសពេញតាមដងផ្លូវ។ ទោះបីយ៉ាងនេះក្ដី ព្រះពិរោធរបស់ ព្រះអង្គនៅតែមិនស្ងប់ដែរ ព្រះអង្គលើកព្រះហស្ដគំរាមពួកគេដដែល។