ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី យើងមិនដឹងអ្វីទាំងអស់ អាយុជីវិតរបស់យើងនៅលើផែនដីនេះ ប្រៀបដូចជាស្រមោល។
ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមក ពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមកពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ពីព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
លោកយ៉ាកុបទូលព្រះរាជាវិញថា៖ «ទូលបង្គំបានធ្វើដំណើរឆ្លងកាត់ជីវិតនេះ អស់រយៈពេលមួយរយសាមសិបឆ្នាំហើយ។ អាយុទូលបង្គំមិនវែងទេ ហើយក៏ជួបនឹងទុក្ខលំបាកជាច្រើនផង គឺទូលបង្គំរស់មិនបានយូរដូចបុព្វបុរសរបស់ទូលបង្គំ ដែលបានធ្វើដំណើរឆ្លងកាត់ជីវិតនេះឡើយ»។
នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ យើងខ្ញុំគ្រាន់តែជាជនបរទេស និងជាអ្នកដែលស្នាក់នៅបណ្ដោះអាសន្ន ដូចបុព្វបុរសរបស់យើងខ្ញុំដែរ។ អាយុជីវិតរបស់យើងខ្ញុំនៅលើផែនដីនេះប្រៀបដូចជាស្រមោល គ្មានអ្វីនៅស្ថិតស្ថេរឡើយ។
ព្រះបាទរេហូបោមបានពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យ ដែលជាទីប្រឹក្សារបស់ព្រះបាទសាឡូម៉ូន ជាបិតា ក្នុងគ្រាដែលស្ដេចនៅមានព្រះជន្មនៅឡើយ ដោយសួរថា៖ «តាមយោបល់របស់អស់លោក តើយើងត្រូវឆ្លើយយ៉ាងដូចម្ដេចចំពោះប្រជាជននេះ?»។
មនុស្សដែលកើតពីស្ត្រី រមែងមានអាយុខ្លី ហើយមានពោរពេញដោយទុក្ខកង្វល់។
គេលូតឡើងដូចផ្កា ហើយត្រូវកាត់ចោល គេវិនាសបាត់ទៅដូចស្រមោល គឺមិននៅស្ថិតស្ថេរឡើយ។
ខ្ញុំតែងគិតថា មនុស្សមានអាយុវែង រមែងប្រសប់និយាយ អ្នករស់បានច្រើនឆ្នាំប្រសប់ផ្ដល់យោបល់។
អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត! ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
អាយុជីវិតទូលបង្គំប្រៀបដូចជាស្រមោល នៅពេលល្ងាច និងដូចស្មៅដែលក្រៀមស្ងួតដែរ។
រីឯព្រះអង្គវិញ ឱព្រះអម្ចាស់អើយ ព្រះអង្គគ្រងរាជ្យអស់កល្បជានិច្ច គេនឹងរំឭកពីព្រះអង្គអស់កល្ប ជាអង្វែងតរៀងទៅ។
មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។
ព្រះអង្គបានបង្កើតជីវិតទូលបង្គំមក ដូចទឹកដក់លើស្លឹកឈូក គឺជីវិតទូលបង្គំខ្លីបំផុតនៅចំពោះព្រះភ័ក្ត្រព្រះអង្គ ពិតមែនហើយ ជីវិតរបស់មនុស្សលោក ប្រៀបបាននឹងមួយដង្ហើម ប៉ុណ្ណោះ។ - សម្រាក
អ្នករាល់គ្នាមិនដឹងមិនយល់អ្វីទាំងអស់ អ្នករាល់គ្នាដើរនៅក្នុងសេចក្ដីងងឹត អ្នករាល់គ្នាលុបបំបាត់យុត្តិធម៌ ដែលជាគ្រឹះនៃពិភពលោក។
ចំពោះព្រះអង្គ រយៈពេលមួយពាន់ឆ្នាំ ប្រៀបបានដូចថ្ងៃម្សិលមិញដែលកន្លងផុតទៅ ឬដូចមួយយាមក្នុងពេលយប់។