នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ទុកជាអាហារ។
យ៉ូប 40:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរឲ្យឯងកម្ចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរឲ្យឯងកំចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ អាល់គីតាប ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ |
នៅពេលដែលគេកំពុងតែបំពេញក្រពះ នោះព្រះជាម្ចាស់ស្រោចព្រះពិរោធដ៏ខ្លាំងក្លា របស់ព្រះអង្គទៅលើគេ ទុកជាអាហារ។
នៅថ្ងៃមានទុក្ខវេទនា នៅថ្ងៃដែលព្រះជាម្ចាស់ទ្រង់ព្រះពិរោធ មនុស្សអាក្រក់តែងតែរួចខ្លួន។
គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។
ព្រះអង្គរើភ្នំទាំងឡាយ មិនឲ្យវាដឹងខ្លួន ព្រះអង្គរម្លើងភ្នំ ដោយសារព្រះពិរោធ របស់ព្រះអង្គ។
សូមព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ កម្ចាត់កម្ចាយខ្មាំងសត្រូវ សូមបាញ់ព្រួញរបស់ព្រះអង្គបំបាក់ទ័ពពួកគេ។
ឱព្រះដែលជាចៅក្រមនៃពិភពលោកអើយ សូមក្រោកឡើង! សូមដាក់ទោសមនុស្សព្រហើន ឲ្យសមនឹងអំពើដែលគេបានប្រព្រឹត្ត!
ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។
ឥឡូវនេះ ខ្ញុំទទួលស្គាល់ថា ព្រះអម្ចាស់ ជាព្រះដ៏ធំឧត្ដមលើសព្រះទាំងអស់ គឺព្រះអង្គរំដោះជនជាតិអ៊ីស្រាអែល នៅពេលដែលជនជាតិអេស៊ីបជិះជាន់សង្កត់សង្កិន»។
ព្រះអង្គនឹងបន្ទាបមនុស្សព្រហើន ព្រះអង្គនឹងពង្រាបមនុស្សអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេ ដែលមនុស្សត្រូវលើកតម្កើង។
ព្រះអម្ចាស់នៃពិភពទាំងមូលបានសម្រេចដូច្នេះ ដើម្បីបំបាក់អំនួតរបស់អស់អ្នកដែល ស្រឡាញ់កិត្តិយស និងដើម្បីបន្ទាបអស់អ្នកដែលតម្កើងខ្លួន នៅលើផែនដីនេះ។
នៅក្នុងរណ្ដៅលាមកសត្វ ម៉ូអាប់បោះដៃ ដូចគេបោះដៃហែលទឹក ប៉ុន្តែ ទោះបីគេខំប្រឹងយ៉ាងណាក្ដី ព្រះអម្ចាស់គង់តែបំបាក់អំនួត របស់ជនជាតិនេះជាមិនខាន។
ព្រះអង្គបន្ទាបមនុស្សមានចិត្តឆ្មើងឆ្មៃ ព្រះអង្គផ្ដួលរំលំក្រុងដែលស្ថិតនៅទីខ្ពស់ៗ ឲ្យរាបដល់ដី កប់ក្នុងធូលី
ហេតុនេះហើយបានជាព្រះអង្គជះព្រះពិរោធ មកលើស្រុកអ៊ីស្រាអែល ដោយធ្វើឲ្យភ្លើងសង្គ្រាមផ្ទុះឡើង ឆេះរាលដាលគ្រប់ទិសទី។ ប៉ុន្តែ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេពុំបានភ្ញាក់ខ្លួន ហើយទោះបីគេហិនហោចយ៉ាងនេះក្ដី ក៏គេពុំអើពើដែរ។
យើងបានឮគេនិយាយថា ម៉ូអាប់មានអំនួតខ្លាំងពន់ពេកណាស់ គេវាយឫក ព្រហើន ប្រកាន់ខ្លួន និងមានចិត្តឆ្មើងឆ្មៃខ្លាំងណាស់»។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
បពិត្រព្រះរាជា សុបិនរបស់ព្រះករុណាមានន័យបែបនេះ គឺព្រះដ៏ខ្ពង់ខ្ពស់បំផុតបានសម្រេចចំពោះព្រះករុណាជាអម្ចាស់ដូចតទៅ:
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ពេលព្រះអង្គខ្ញាល់ តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ព្រះអង្គបាន? ព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គ ប្រៀបដូចជាភ្លើងឆេះកម្ទេចផ្ទាំងថ្ម។
នៅពេលមានទឹកជំនន់។ ប៉ុន្តែ ព្រះអង្គកម្ទេចទីតាំងរបស់ខ្មាំងសត្រូវ ព្រះអង្គទម្លាក់ពួកគេក្នុងទីងងឹត ។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ប្រោសអ្នកទារពន្ធនេះឲ្យបានសុចរិត ហើយគាត់ត្រឡប់ទៅផ្ទះវិញ រីឯបុរសខាងគណៈផារីស៊ីមិនបានសុចរិតទេ។ អ្នកណាលើកតម្កើងខ្លួន អ្នកនោះនឹងត្រូវគេបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួននឹងត្រូវគេលើកតម្កើងវិញ»។
ភ្លើងកំហឹងរបស់យើងកំពុងតែឆាបឆេះ រាលដាលរហូតទៅដល់ស្ថានមនុស្សស្លាប់។ ភ្លើងនេះនឹងឆាបឆេះផែនដី និងភោគផលទាំងប៉ុន្មាននៅលើផែនដី ព្រមទាំងឆាបឆេះគ្រឹះរបស់ភ្នំនានាផង។
ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។