យ៉ូប 40:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤11 ចូរឲ្យឯងកំចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ ដោយ១ក្រឡេកភ្នែកចុះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦11 ចូរឲ្យឯងកម្ចាយសេចក្ដីកំហឹងឯង ឲ្យសុសសាយទៅ ហើយបង្ក្រាបគ្រប់ទាំងមនុស្ស ដែលមានឫកខ្ពស់ចុះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥11 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ សូមមើលជំពូកអាល់គីតាប11 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ សូមមើលជំពូក |
កូនមនុស្សអើយ ចូរប្រាប់ដល់ម្ចាស់ដ៏ធំនៃក្រុងទីរ៉ុសថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ដោយព្រោះឯងកើតមានចិត្តធំ ហើយបានពោលថា អញជាព្រះ អញអង្គុយលើបល្ល័ង្ករបស់ព្រះនៅកណ្តាលសមុទ្រ ប៉ុន្តែ ឯងជាមនុស្សទេ មិនមែនជាព្រះឡើយ ទោះបើឯងបានតាំងចិត្តដូចជាព្រះហឫទ័យព្រះក៏ដោយ
ដ្បិតមើល ថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ ហើយនឹងអស់ពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ទៅ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះហើយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារ