លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុមដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។
យ៉ូប 20:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ។ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងដកព្រួញចេញពីខ្លួនមក មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក សេចក្ដីតក់ស្លុតនឹងកើតមានឡើងដល់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងដកព្រួញចេញពីខ្លួនមក អើ មុខព្រួញដែលភ្លឺផ្លេកនឹងចេញពីពោះគេមក នោះសេចក្ដីតក់ស្លុតនឹងកើតឡើងដល់គេ អាល់គីតាប ប្រសិនបើគេដកព្រួញចេញពីខ្លួន នោះមុខដាវដ៏មុតនឹងចាក់ទម្លុះ រហូតដល់ថ្លើមរបស់គេ។ ការភ័យតក់ស្លុតនឹងកើតមានដល់គេ។ |
លោកយ៉ូអាប់មានប្រសាសន៍ថា៖ «យើងមិនចង់ខាតពេលវេលាជាមួយឯងទេ!»។ លោកចាប់យកជន្លួញបីដើមមកចាក់ទម្លុះត្រង់បេះដូងស្ដេចអាប់សាឡុមដែលនៅរស់ ហើយទាក់ជាប់នឹងមែកឈើ។
មានសំឡេងដ៏ព្រឺព្រួចលាន់ឮក្នុង ត្រចៀករបស់គេ មេបំផ្លាញនឹងមកប្រហារគេ ក្នុងគ្រាដែលគេកំពុងរស់យ៉ាងសុខសាន្ត។
ព្រះអង្គបាញ់ព្រួញមកលើខ្ញុំ ពីគ្រប់ទិសទី ព្រះអង្គទម្លុះខ្ញុំត្រង់ចង្កេះ ដោយឥតមេត្តា ព្រះអង្គធ្វើឲ្យប្រមាត់ខ្ញុំធ្លាយចេញមកលើដី។
សេចក្ដីស្លាប់ដកគេចេញពីលំនៅ ដែលជាទីទុកចិត្តរបស់គេ ហើយនាំគេទៅជួបមច្ចុរាជ។
ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។
ក្នុងពេលតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ពួកគេនឹងវិនាសបាត់បង់ ពួកគេនឹងត្រូវអន្តរាយ រលាយសូន្យទៅយ៉ាងរន្ធត់បំផុត។
ទូលបង្គំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យ តក់ស្លុតអស់សង្ឃឹម។
ដោយយើងបានស្គាល់ការគោរពកោតខ្លាចព្រះជាម្ចាស់ហើយ យើងក៏ខិតខំណែនាំមនុស្សលោកឲ្យជឿដែរ។ ព្រះជាម្ចាស់ស្គាល់ចិត្តយើង (ខ្ញុំសង្ឃឹមថា នៅក្នុងសតិសម្បជញ្ញៈរបស់បងប្អូន បងប្អូនក៏ស្គាល់ចិត្តយើងដែរ)។
យើងសំលៀងដាវ និងខាត់វាយ៉ាងរលោង ដើម្បីរកយុត្តិធម៌ ដោយដៃយើងផ្ទាល់ គឺយើងតទល់នឹងបច្ចាមិត្តរបស់យើង ហើយសងសឹកនឹងអស់អ្នកដែលស្អប់យើង។