ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
យ៉ូប 10:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើទូលបង្គំមានទោស នោះទូលបង្គំពិតជាវេទនាមិនខាន! ប្រសិនបើទូលបង្គំសុចរិត នោះក៏ទូលបង្គំមិនហ៊ានងើបមុខឡើងដែរ ទូលបង្គំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទូលបង្គំអាក្រក់មែន នោះវរហើយ តែបើសុចរិតវិញ នោះក៏មិនបានងើបក្បាលឡើងដែរ ដោយមានពេញជាសេចក្ដីខ្មាស ហើយមើលតែសេចក្ដីវេទនារបស់ទូលបង្គំ អាល់គីតាប ប្រសិនបើខ្ញុំមានទោស នោះខ្ញុំពិតជាវេទនាមិនខាន! ប្រសិនបើខ្ញុំសុចរិត នោះក៏ខ្ញុំមិនហ៊ានងើបមុខឡើងដែរ ខ្ញុំត្រូវអាម៉ាស់ ហើយលិចលង់ទៅក្នុងទុក្ខវេទនា។ |
ព្រះអង្គជ្រាបស្រាប់ហើយថា ទូលបង្គំគ្មានកំហុសអ្វីទេ ហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុត ពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
ពេលណាខ្ញុំនឹកឃើញហេតុការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់ស្លុត និងព្រឺសម្បុរ។
ហេតុនេះហើយបានជាខ្ញុំភ័យតក់ស្លុត នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ពេលណាខ្ញុំរិះគិតដូច្នេះ ខ្ញុំភ័យខ្លាចព្រះអង្គកាន់តែខ្លាំងឡើងៗ។
សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំ ទទួលទោសដូចមនុស្សអាក្រក់ សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំ ទទួលទោសដូចមនុស្សទុច្ចរិត។
ខ្ញុំសូមអង្វរទៅចុះ កុំចោទខ្ញុំជ្រុលពេក ហើយក៏កុំអយុត្តិធម៌បែបនេះដែរ កុំចោទខ្ញុំជ្រុលពេក ខ្ញុំគ្មានកំហុសអ្វីសោះ។
ពេលព្រះអង្គដកយកអ្វីទៅហើយ គ្មាននរណាអាចឃាត់ព្រះអង្គបានទេ ហើយក៏គ្មាននរណាអាចពោលទៅព្រះអង្គថា “ហេតុអ្វីបានជាព្រះអង្គធ្វើដូច្នេះ” ដែរ។
ទោះបីខ្ញុំសុចរិតក្ដី ក៏ខ្ញុំពុំអាចឆ្លើយនឹង ព្រះអង្គបានដែរ គឺខ្ញុំមានតែអង្វរសូមចៅក្រមរបស់ខ្ញុំ មេត្តាប្រណីសន្ដោសខ្ញុំប៉ុណ្ណោះ។
ទោះបីធ្វើយ៉ាងណា ក៏ខ្ញុំនៅតែមានទោស ដូច្នេះ តើខ្ញុំនៅតែខំប្រឹងដោះសាខ្លួនបានការអ្វី?
សូមទតមើលទុក្ខវេទនារបស់ទូលបង្គំ សូមរំដោះទូលបង្គំផង! ដ្បិតទូលបង្គំមិនភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គទេ។
សូមទតមកទុក្ខវេទនា និងការនឿយព្រួយរបស់ទូលបង្គំ សូមអត់ទោសឲ្យទូលបង្គំ បានរួចពីអំពើបាបទាំងប៉ុន្មានផង។
នៅពេលឮសូរខ្មាំងសត្រូវដែលចងគំនុំនឹងយើងខ្ញុំ នាំគ្នានិយាយបន្តុះបង្អាប់បន្ទាបបន្ថោកយើងខ្ញុំ។
ឱព្រះអម្ចាស់អើយ សូមធ្វើឲ្យពួកគេអាម៉ាស់មុខ ដើម្បីឲ្យគេស្វែងរកព្រះនាមរបស់ព្រះអង្គ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសម្រែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
រីឯមនុស្សអាក្រក់នឹងត្រូវវេទនា គេមិនបានសុខទេ គេទទួលផលតាមអំពើដែលខ្លួនប្រព្រឹត្ត។
ពេលនោះ ខ្ញុំលាន់មាត់ថា៖ «ស្លាប់ខ្ញុំហើយ! ខ្ញុំពិតជាត្រូវវិនាស ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនបរិសុទ្ធ* ហើយខ្ញុំក៏រស់នៅកណ្ដាលចំណោមប្រជាជនដែលមានបបូរមាត់មិនបរិសុទ្ធដែរ តែខ្ញុំបានឃើញព្រះមហាក្សត្រ ជាព្រះអម្ចាស់នៃពិភពទាំងមូល»។
ព្រះអម្ចាស់អើយ សូមទតមើលទុក្ខលំបាករបស់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់ឈឺចាប់ក្នុងចិត្តឥតឧបមា ចិត្តខ្ញុំខ្លោចផ្សាជាខ្លាំង ដ្បិតខ្ញុំម្ចាស់ពិតជាបានបះបោរប្រឆាំង នឹងព្រះអង្គមែន! នៅខាងក្រៅ សត្រូវកាប់សម្លាប់ នៅខាងក្នុង ដូចស្ថានមច្ចុរាជ។
ពេលនោះ អ្នករាល់គ្នានឹងឃើញសាជាថ្មីថា តើមនុស្សសុចរិត និងមនុស្សអាក្រក់ ខុសគ្នាយ៉ាងណា ហើយអ្នកគោរពបម្រើព្រះជាម្ចាស់ និងអ្នកមិនគោរពបម្រើ ខុសគ្នាយ៉ាងណា
រីឯអ្នករាល់គ្នាវិញក៏ដូច្នោះដែរ កាលណាអ្នករាល់គ្នាបានបំពេញតាមព្រះបញ្ជារបស់ព្រះជាម្ចាស់សព្វគ្រប់ហើយ ចូរពោលថា “យើងខ្ញុំគ្រាន់តែជាអ្នកបម្រើធម្មតាប៉ុណ្ណោះ គឺយើងខ្ញុំបានបំពេញកិច្ចការដែលយើងខ្ញុំត្រូវធ្វើ”»។