Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 6:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ អើ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។

សូមមើលជំពូក ចម្លង




យ៉ូប 6:29
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ទូលបង្គំ​មាន​ទោស នោះ​ទូលបង្គំ​ពិត​ជា​វេទនា​មិន​ខាន! ប្រសិន​បើ​ទូលបង្គំ​សុចរិត នោះ​ក៏​ទូលបង្គំ​មិន​ហ៊ាន​ងើប​មុខ​ឡើង​ដែរ ទូលបង្គំ​ត្រូវ​អាម៉ាស់ ហើយ​លិច​លង់​ទៅ​ក្នុង​ទុក្ខ​វេទនា។


ខ្ញុំ​ជា​មនុស្ស​ដែល​មិត្ត‌ភក្ដិ​ចំអក​ឲ្យ ខ្ញុំ​អង្វរ​រក​ព្រះ‌ជាម្ចាស់ សូម​ចម្លើយ​ពី​ព្រះអង្គ តែ​ទោះ​បី​ខ្ញុំ​ជា​មនុស្ស​សុចរិត ស្លូត​ត្រង់​ក្ដី ក៏​ត្រូវ​គេ​មើល‌ងាយ​ដែរ។


ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។


ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។


នោះ​តោង​ដឹង​ថា​ព្រះ‌ជាម្ចាស់​ទេ​តើ ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ ព្រះអង្គ​បោះ​សំណាញ់​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ។


ព្រះ‌ជាម្ចាស់​ជ្រាប​ច្បាស់​នូវ​មាគ៌ា​ដែល​ខ្ញុំ​ដើរ ប្រសិន​បើ​ព្រះអង្គ​ល្បង‌ល​មើល​ខ្ញុំ ព្រះអង្គ​មុខ​ជា​ឃើញ​ថា ខ្ញុំ​ប្រៀប​បាន​នឹង​មាស​សុទ្ធ។


លោក​យ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​ព្រះ‌ជាម្ចាស់​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។


លោក​យ៉ូប​ទូល​ព្រះ‌អម្ចាស់​ថា៖


ហេតុ​នេះ ទូលបង្គំ​សូម​សារភាព​កំហុស ហើយ​ដាក់​ខ្លួន ដោយ​ក្រាប​នៅ​ក្នុង​ធូលី​ដី និង​ផេះ»។


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់ ខុស​គ្នា​យ៉ាង​ណា ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម