ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
យេរេមា 51:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គបន្លឺព្រះសូរសៀង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះអង្គបព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយព្រះអង្គបណ្ដាលឲ្យចំហាយទឹកឡើងពីចុងផែនដី ព្រះអង្គបង្កើតផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទ្រង់បព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយទ្រង់បណ្តាលឲ្យចំហាយទឹកឡើងពីចុងផែនដី ទ្រង់បង្កើតផ្លេកបន្ទោរសំរាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងនៃទ្រង់ផង អាល់គីតាប ពេលទ្រង់បន្លឺសំឡេង ទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃ ពពករសាត់មកពីជើងមេឃ ផ្លេកបន្ទោរបង្អុរភ្លៀងចុះមក ហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។ |
ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស នៅលើផែនដី ឬសម្តែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
ក៏ប៉ុន្តែ នៅពេលឮព្រះអង្គគំរាម ទឹកទាំងនោះក៏រត់ចេញ នៅពេលផ្គររបស់ព្រះអង្គលាន់ឮឡើង វានាំគ្នាភិតភ័យរត់បាត់អស់ទៅ។
ព្រះអង្គនាំពពកចេញពីជើងមេឃ ព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ដើម្បីឲ្យភ្លៀងធ្លាក់ ហើយព្រះអង្គក៏បានបញ្ចេញខ្យល់ ឲ្យបក់បោកមកដែរ។
ពេលព្រះអង្គមានព្រះបន្ទូល នោះទឹកកក និងព្រឹលក៏រលាយទៅជាទឹក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មក ហើយទឹកនោះក៏ហូរទៅ។
ព្រះអម្ចាស់ធ្វើឲ្យមានស្នូរផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពង់ខ្ពស់បំផុតបន្លឺព្រះសូរសៀង ។
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ព្រះអង្គគង់លើព្រះរាជរថឡើងខ្ពស់ជាងផ្ទៃមេឃ ដ៏ស្ថិតស្ថេរអស់កល្បជានិច្ចទៅទៀត ព្រះអង្គបន្លឺព្រះសូរសៀងយ៉ាងរន្ទឺខ្ទរខ្ទារ។
នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។
លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។
ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់យ៉ាងខ្លាំង បក់មកពីទិសខាងលិច នាំហ្វូងកណ្ដូបទាំងប៉ុន្មាន ទម្លាក់ក្នុងសមុទ្រកក់អស់ទៅ ដោយពុំទុកឲ្យមានសល់កណ្ដូបណាមួយនៅលើទឹកដីអេស៊ីបឡើយ។
លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទីលានខាងក្រៅ មានសូរស័ព្ទដូចព្រះសូរសៀងរបស់ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត។
«កូនចៅអ៊ីស្រាអែលអើយ យើងមិនចាត់ទុកអ្នករាល់គ្នាប្រសើរជាង ជនជាតិអេត្យូពីទេ។ យើងបាននាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ហើយយើងក៏បាននាំជនជាតិភីលីស្ទីន ចេញពីស្រុកកាប់ថោរ ព្រមទាំងនាំជនជាតិស៊ីរីចេញពីស្រុកគៀរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប៉ុន្តែ ព្រះអម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។
លុះដល់ថ្ងៃរះ ព្រះជាម្ចាស់បញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅចាំងមកលើក្បាលលោកយ៉ូណាស ធ្វើឲ្យលោកល្វើយកម្លាំង លោកទូលអង្វរសុំស្លាប់ ទាំងពោលថា៖ «ទូលបង្គំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។