ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យេរេមា 49:36 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កម្ចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​នាំ​ខ្យល់​មក​ពី​ទិស​ទាំង​បួន ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​បួន​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​នាំ​ខ្យល់​ទាំង​៤​ឲ្យ​មក​ពី​ទាំង​៤​ទិស ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​៤​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ

សូមមើលជំពូក

អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

សូមមើលជំពូក



យេរេមា 49:36
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។


ព្រះអង្គ​នឹង​លើក​ទង់​មួយ ជា​សញ្ញា​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដឹង​ថា ព្រះអង្គ​នឹង​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គេ​កៀរ​យក​ទៅ ហើយ​នាំ​ជន‌ជាតិ​យូដា​ដែល​បែក‌ខ្ញែក​គ្នា ទៅ​ពាស‌ពេញ​សកល​លោក​ទាំង​មូល ឲ្យ​វិល​ត្រឡប់​មក​វិញ។


នៅ​ថ្ងៃ​នោះ គេ​នឹង​ផ្លុំ​ត្រែ​ធំ ប្រជា‌ជន​ដែល​ខ្ចាត់​ព្រាត់​នៅ​ស្រុក​អាស្ស៊ីរី ប្រជា‌ជន​ដែល​បែក‌ខ្ញែក​នៅ​ស្រុក​អេស៊ីប នឹង​នាំ​គ្នា​វិល​ត្រឡប់​មក​វិញ គេ​នឹង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ គឺ​នៅ​ក្រុង​យេរូ‌សាឡឹម។


ព្រះ‌ជា‌អម្ចាស់​ប្រមែ‌ប្រមូល​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​និរទេស​ឲ្យ​មក​ជួប‌ជុំ​គ្នា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​ប្រមែ‌ប្រមូល​អ្នក​ឯ​ទៀតៗ ឲ្យ​មក​ជួប‌ជុំ​ជា​មួយ​អ្នក​ដែល​នៅ​ជុំ​គ្នា​នេះ ថែម​ទៀត។


យើង​នឹង​លើក​អ្នក​ឡើង​វិញ យើង​នឹង​ប្រោស​ឲ្យ​មុខ​របួស​អ្នក បាន​ជា​សះ‌ស្បើយ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -។ ពួក​គេ​ហៅ​អ្នក​ថា “ក្រុង​ដែល​គេ​បោះ​បង់​ចោល” គឺ​ក្រុង​ស៊ីយ៉ូន​ដែល​គ្មាន​នរណា​រាប់​រក»។


ខ្មាំង​សត្រូវ​នឹង​ដណ្ដើម​យក​ហ្វូង​អូដ្ឋ​របស់​ពួក​គេ ព្រម​ទាំង​រឹប​អូស​យក​ហ្វូង​សត្វ​ដ៏​ច្រើន របស់​ពួក​គេ ទុក​ជា​ជយ‌ភណ្ឌ​ទៀត​ផង។ យើង​នឹង​កម្ចាត់​ប្រជា‌ជន​ដែល​កោរ​ជើង​សក់ ឲ្យ​ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស​តំបន់ យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនា​ពី​គ្រប់​ទិស‌ទី កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


គឺ​ក្នុង​ក្រុង​នេះ ឪពុក​នឹង​ស៊ី​សាច់​កូន កូន​នឹង​ស៊ី​សាច់​ឪពុក។ យើង​នឹង​ដាក់​ទោស​អ្នក ហើយ​កម្ចាត់​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ឲ្យ​ទៅ​នៅ​គ្រប់​ទិស‌ទី»។


ប្រជា‌ជន​មួយ​ភាគ​បី​នៅ​ក្រុង​នេះ​នឹង​ត្រូវ​ស្លាប់ ដោយ​ជំងឺ​រាត​ត្បាត និង​ដោយ​ទុរ្ភិក្ស មួយ​ភាគ​បី​នឹង​ស្លាប់​ដោយ​មុខ​ដាវ ហើយ​មួយ​ភាគ​បី​ទៀត យើង​នឹង​កម្ចាត់‌កម្ចាយ​ឲ្យ​ទៅ​គ្រប់​ទិស‌ទី ដោយ​យក​ដាវ​ដេញ​តាម​ពី​ក្រោយ​ផង។


ពេល​ស្ដេច​បាន​ថ្កុំ‌ថ្កើង​ឡើង ចក្រ‌ភព​របស់​ស្ដេច​ត្រូវ​បាក់​បែក​ជា​បួន​ចំណែក។ ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​នឹង​មិន​ស្នង​រាជ​សម្បត្តិ​ឡើយ ដ្បិត​រាជ​សម្បត្តិ​នោះ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ផ្សេង តែ​អ្នក​ទាំង​នោះ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។


ស្នែង​នេះ​បាន​បាក់ ហើយ​មាន​ស្នែង​បួន​ទៀត​ដុះ​ឡើង​ជំនួស គឺ​មាន​នគរ​បួន​កើត​ចេញ​ពី​ប្រជា‌ជាតិ​ក្រិក តែ​ពុំ​មាន​ឫទ្ធិ​អំណាច​ដូច​ស្ដេច​មុន​ទេ។


ពពែ​ឈ្មោល​នោះ​កាន់​តែ​ធំ​ឡើងៗ ហើយ​ពេល​វា​កំពុង​តែ​មាន​អំណាច​ខ្លាំង‌ក្លា ស្នែង​ធំ​របស់​វា​ក៏​បាក់ រួច​មាន​ស្នែង​បួន​ទៀត​គួរ​ឲ្យ​ស្ញប់‌ស្ញែង​ដុះ​ឡើង​ជំនួស បែរ​មុខ​ទៅ​រក​ទិស​ទាំង​បួន។


យើង​បញ្ជា​ឲ្យ​គេ​រែង​ពូជ‌ពង្ស​អ៊ីស្រា‌អែល ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​អស់ ដូច​គេ​រែង​យក​ថ្ម​ចេញ​ពី​អង្ករ។ សូម្បី​តែ​ក្រួស​តូច​មួយ ក៏​មិន​ឲ្យ​ជ្រុះ​ដល់​ដី​ដែរ។


ទេវតា​តប​មក​វិញ​ថា៖ «រទេះ​សេះ​ទាំង​បួន​ជា​ខ្យល់​ពី​ទិស​ទាំង​បួន បក់​ចេញ​មក​ពី​កន្លែង​ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​គង់​នៅ»។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព រត់​នៅ​មុខ​ខ្មាំង​សត្រូវ។ អ្នក​ចេញ​ទៅ​វាយ​ពួក​គេ ដោយ​ដើរ​តាម​ផ្លូវ​តែ​មួយ តែ​អ្នក​នឹង​រត់​នៅ​មុខ​ពួក​គេ តាម​ផ្លូវ​ប្រាំ‌ពីរ។ នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ឮ​ដំណឹង​នេះ គេ​នឹង​នាំ​គ្នា​ព្រឺ​ខ្លាច។


ព្រះ‌អម្ចាស់​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ចាប់​ពី​ជើង​មេឃ​ម្ខាង ទៅ​ជើង​មេឃ​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​បម្រើ​ព្រះ​ដទៃ ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


ក្រោយ​មក​ទៀត ខ្ញុំ​ឃើញ​ទេវតា*​បួន​រូប​ឈរ​នៅ​ទិស​ទាំង​បួន​នៃ​ផែនដី។ ទេវតា​ទាំង​នោះ​នាំ​គ្នា​ទប់​ខ្យល់​ទាំង​បួន​ទិស កុំ​ឲ្យ​បក់​បោក​មក​លើ​ផែនដី មក​លើ​សមុទ្រ ឬ​មក​លើ​ដើម​ឈើ​ណា​មួយ​ឡើយ។