Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:36 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 អញ​នឹង​នាំ​ខ្យល់​ទាំង​៤​ឲ្យ​មក​ពី​ទាំង​៤​ទិស ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​នឹង​កំចាត់‌កំចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​៤​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 យើង​នឹង​នាំ​ខ្យល់​មក​ពី​ទិស​ទាំង​បួន ធ្លាក់​លើ​ស្រុក​អេឡាំ ហើយ​កម្ចាត់‌កម្ចាយ​គេ​ទៅ​គ្រប់​ទិស​ទាំង​បួន​នោះ ឥត​មាន​នគរ​ណា​មួយ ដែល​ពួក​បំបរ‌បង់​របស់​សាសន៍​អេឡាំ​មិន​បាន​ទៅ​ដល់​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កម្ចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

36 យើង​នឹង​ធ្វើ​ឲ្យ​ខ្យល់​ទាំង​បួន​ទិស បក់​មក​លើ​ស្រុក​អេឡាំ យើង​ឲ្យ​ខ្យល់​ទាំង​នោះ​កំចាត់​ពួក​គេ ខ្ចាត់‌ខ្ចាយ​ទៅ​គ្រប់​ទិស‌ទី ជន‌ជាតិ​អេឡាំ​ទៅ​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង​អស់ ឥត​ចន្លោះ​ណា​មួយ​ឡើយ។

សូមមើលជំពូក ចម្លង




យេរេមា 49:36
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​កំពុង​តែ​សង់​ក្រុង​យេរូ‌សាឡិម​ឡើង ទ្រង់​កំពុង​តែ​ប្រមូល​ពួក​សាសន៍​អ៊ីស្រាអែល ដែល​ត្រូវ​បំបរ​ទៅ​ជា​ឈ្លើយ មក​វិញ


ទ្រង់​នឹង​លើក​ទង់​១​ឡើង​សំរាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់‌ប្រាស​នៃ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​រួប‌រួម​ពួក​ខ្ចាត់​ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​៤​នៃ​ផែនដី


ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាសស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ នឹង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ‌បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។


ព្រះ‌អម្ចាស់​យេហូវ៉ា ជា​ព្រះ​ដែល​ប្រមូល​អស់​អ្នក ដែល​ត្រូវ​បំបរ‌បង់ ក្នុង​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ប្រមូល​មនុស្ស​ដទៃ​មក​ជា​មួយ​ដែរ គឺ​ជា​ពួក​អ្នក​ក្រៅ​ពី​ពួក​អ៊ីស្រាអែល​ដែល​បាន​ប្រមូល​ហើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​មើល​ឯង​ឲ្យ​ជា ហើយ​នឹង​ធ្វើ​ឲ្យ​របួស​ឯង​បាន​សះ​ទៅ ពី​ព្រោះ​គេ​បាន​ហៅ​ឯង​ជា​ពួក​បំបរ‌បង់ ដោយ​ពាក្យ​ថា នេះ​ក្រុង​ស៊ីយ៉ូន​ដែល​ឥត​មាន​អ្នក​ណា​ស្វែង​រក​សោះ។


ហ្វូង​អូដ្ឋ​របស់​គេ​នឹង​បាន​ជា​របឹប ហើយ​ហ្វូង​សត្វ​ដ៏​សន្ធឹក​របស់​គេ នឹង​បាន​ជា​របស់​សំរាប់​ប្លន់ អញ​នឹង​កំចាត់‌កំចាយ​ពួក​អ្នក​ដែល​កាត់​ជ្រុង​ពុក‌ចង្កា​ឲ្យ​ទៅ​គ្រប់​ទិស ហើយ​នឹង​នាំ​សេចក្ដី​អន្តរាយ​របស់​គេ មក​ពី​គ្រប់​តំបន់​ជុំវិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ដូច្នេះ ឪពុក​នឹង​ស៊ី​កូន ហើយ​កូន​នឹង​ស៊ី​ឪពុក​នៅ​កណ្តាល​ឯង ហើយ​អញ​នឹង​សំរេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​ឯង ព្រម​ទាំង​កំចាត់‌កំចាយ​សំណល់​របស់​ឯង​ទៅ​តាម​ខ្យល់​ពី​គ្រប់​ទិស


ពួក​ឯង​១​ភាគ​ក្នុង​៣​នឹង​ត្រូវ​ស្លាប់ ដោយ​អាសន្ន‌រោគ ហើយ​នឹង​ត្រូវ​សូន្យ​ទៅ ដោយ​អំណត់​អត់​នៅ​កណ្តាល​ឯង ឯ​១​ភាគ​ក្នុង​៣​ទៀត នឹង​ដួល​ស្លាប់​ដោយ​ដាវ នៅ​ជុំវិញ​ឯង ហើយ​ភាគ​ទី​៣ អញ​នឹង​កំចាត់‌កំចាយ​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​នឹង​ហូត​ដាវ​តាម​ក្រោយ​គេ​ទៀត។


កាល​ណា​ស្តេច​នោះ​បាន​សោយ‌រាជ្យ​ឡើង​ហើយ នោះ​នគរ​ទ្រង់​នឹង​ត្រូវ​បែក‌ខ្ញែក ហើយ​បែង‌ចែក​ទៅ​ឯ​ខ្យល់​លើ​អាកាស​ទាំង​៤​ទិស តែ​មិន​មែន​ចែក​ឲ្យ​ដល់​ពូជ‌ពង្ស​នៃ​ស្តេច​នោះ​ទេ ក៏​មិន​មែន​ដោយ​មាន​អំណាច​ដូច​ជា​ស្តេច​នោះ​ធ្លាប់​គ្រប់‌គ្រង​ដែរ ដ្បិត​នគរ​នោះ​នឹង​ត្រូវ​ច្រៀក​ចេញ​ចែក​ដល់​មនុស្ស​ដទៃ​វិញ។


ឯ​ដំណើរ​ដែល​ស្នែង​នោះ​ត្រូវ​បាក់ ហើយ​មាន​ស្នែង​៤​ដុះ​ឡើង​ជំនួស នោះ​គឺ​ជា​នគរ​៤ ដែល​នឹង​កើត​ឡើង ពី​សាសន៍​នោះ តែ​មិន​មែន​មាន​អំណាច​ដូច​ស្តេច​ដើម​នោះ​ទេ


ពពែ​ឈ្មោល​នោះ​ក៏​ដំកើង​ខ្លួន​យ៉ាង​ក្រៃ‌លែង កាល​បាន​មាន​កំឡាំង​ហើយ នោះ​ស្នែង​ធំ​ត្រូវ​បាក់​ទៅ រួច​មាន​ស្នែង​៤​គួរ​ពិច‌ពិល​មើល បាន​ដុះ​ឡើង​ជំនួស​ស្នែង​ទាំង​នោះ​កន្ធែក​ទៅ​ទិស​ទាំង​៤។


ដ្បិត​មើល អញ​នឹង​បង្គាប់ ហើយ​នឹង​រែង​ពួក​វង្ស​អ៊ីស្រាអែល​ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ដូច​ជា​គេ​រែង​អង្ករ​នៅ​ក្នុង​កញ្ច្រែង ឥត​មាន​គ្រាប់​ណា​១​ធ្លាក់​ដល់​ដី​ឡើយ


នោះ​ទេវតា​តប​មក​ខ្ញុំ​ថា នេះ​គឺ​ជា​ខ្យល់​ទាំង​៤​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ចំពោះ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី


ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម​ដែល​ឯង នឹង​ពួក​ឰយុកោ​ឯង​មិន​ដែល​ស្គាល់​សោះ


ក្រោយ​នោះ​មក ខ្ញុំ​ឃើញ​ទេវតា​៤​រូប ឈរ​នៅ​ជ្រុង​ផែនដី​ទាំង​៤ ទាំង​ទប់​ខ្យល់​នៅ​ផែនដី​ទាំង​៤​ទិស មិន​ឲ្យ​បក់​មក​លើ​ផែនដី ឬ​សមុទ្រ ឬ​ដើម​ឈើ​ណា​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម