ដានីយ៉ែល 8:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល22 ស្នែងមួយដែលបាក់ និងស្នែងបួនដែលក្រោកឡើងជំនួសវា គឺអាណាចក្របួនដែលនឹងក្រោកឡើងពីប្រជាជាតិនោះ ប៉ុន្តែគ្មានអំណាចរបស់ស្នែងមុននៅជាមួយទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ចំណែកឯស្នែងដែលបាក់ ហើយមានស្នែងបួនដុះឡើងជំនួស គឺជានគរបួនដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមានអំណាចដូចស្តេចមុនទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ឯដំណើរដែលស្នែងនោះត្រូវបាក់ ហើយមានស្នែង៤ដុះឡើងជំនួស នោះគឺជានគរ៤ ដែលនឹងកើតឡើង ពីសាសន៍នោះ តែមិនមែនមានអំណាចដូចស្តេចដើមនោះទេ សូមមើលជំពូកអាល់គីតាប22 ស្នែងនេះបានបាក់ ហើយមានស្នែងបួនទៀតដុះឡើងជំនួស គឺមាននគរបួនកើតចេញពីប្រជាជាតិក្រិក តែពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ សូមមើលជំពូក |
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកម្ទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។