សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
យេរេមា 20:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអ្នកនោះបានដូចក្រុងនានា ដែលព្រះអម្ចាស់រំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹក សូមឲ្យអ្នកនោះឮសម្រែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសម្រែកខ្មាំងមកដល់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសម្រែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់ អាល់គីតាប សូមឲ្យអ្នកនោះបានដូចក្រុងនានា ដែលអុលឡោះតាអាឡារំលាយ ដោយឥតនឹកស្ដាយ! ពេលព្រឹកសូមឲ្យអ្នកនោះឮសំរែក ប្រកាសភាពអាសន្ន ហើយនៅថ្ងៃត្រង់ ឮសំរែកខ្មាំងមកដល់! |
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
ប្រសិនបើប្រជាជាតិណាមួយប្រព្រឹត្តអំពើអាក្រក់ ដែលនាំឲ្យយើងសម្រេចចិត្តដាក់ទោសគេ ហើយគេបែរជាលះបង់អំពើអាក្រក់នោះ យើងនឹងមិនធ្វើទោសពួកគេ តាមការសម្រេចរបស់យើងទេ។
រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។
ឥឡូវនេះ សូមកែប្រែកិរិយាមារយាទឲ្យបានល្អត្រឹមត្រូវឡើង។ សូមត្រងត្រាប់ស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះរបស់បងប្អូន នោះព្រះអង្គមុខជាមិនដាក់ទោសបងប្អូន ដូចព្រះអង្គបានសម្រេចទេ។
ខ្ញុំឈឺចុកចាប់ក្នុងឱរា ចិត្តខ្ញុំប្រេះឆាពន់ប្រមាណ ចិត្តខ្ញុំអន្ទះសា ពុំអាចនៅស្ងៀមបានឡើយ ដ្បិតខ្ញុំឮសំឡេងត្រែ និងសម្រែកប្រកាសប្រយុទ្ធ។
ប្រជាជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង អ្នកក្រុងសូដុមដែលត្រូវវិនាសយ៉ាងទាន់ហន់ ដោយគ្មាននរណាប្រហារនោះទៅទៀត។
ដៃស្ដាំរបស់ស្ដេចចាប់ប៉ះចំលើព្រួញតំណាងក្រុងយេរូសាឡឹម ស្ដេចក៏បញ្ជាឲ្យគេរៀបចំទ័ព ចូលទៅសម្លាប់រង្គាល ទាំងស្រែកហ៊ោ។ គេតម្រៀបគ្រឿងសស្ត្រាវុធ ដើម្បីទម្លុះទ្វារក្រុង គេលើកទួលសម្រាប់វាយលុក ព្រមទាំងសង់លេណដ្ឋានទៀតផង។
ហេតុនេះ សម្រែកបរាជ័យលេចឮ ក្នុងកងទ័ពរបស់អ្នក ទីក្រុងដ៏មានកំពែងរឹងមាំរបស់អ្នក នឹងត្រូវខ្មាំងបំផ្លាញ ដូចស្ដេចសាលម៉ាន បានបំផ្លាញក្រុងបេត-អើបេល នៅថ្ងៃធ្វើសឹកសង្គ្រាម គេបានកិនកម្ទេចម្ដាយពីលើកូនរបស់ខ្លួន។
អេប្រាអ៊ីមអើយ តើយើងត្រូវប្រព្រឹត្តចំពោះ អ្នកយ៉ាងដូចម្ដេច? អ៊ីស្រាអែលអើយ តើយើងអាចប្រគល់អ្នក ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងកើតឬ? តើយើងត្រូវប្រព្រឹត្តចំពោះអ្នកដូច ក្រុងអាដម៉ាឬ? តើយើងគួរធ្វើឲ្យអ្នកបានដូច ក្រុងសេបោឬ? ទេ! យើងមិនដាច់ចិត្តដាក់ទណ្ឌកម្មអ្នកទេ យើងរំជួលចិត្តអាណិតអ្នកខ្លាំងណាស់។
តើយើងគួររំដោះពួកគេពីស្ថានមច្ចុរាជឬ? តើយើងគួរលោះពួកគេឲ្យរួចពីស្លាប់ឬ? មច្ចុរាជអើយ មហន្តរាយរបស់ឯងនៅឯណា? ស្ថានមច្ចុរាជអើយ អំណាចប្រហារជីវិតរបស់ឯងនៅឯណា? យើងលែងមានចិត្តអាណិតមេត្តាទៀតហើយ។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
ហេតុនេះ យើងនឹងឲ្យភ្លើងឆាបឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរីយ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួលច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។
យើងបានបំផ្លាញអ្នករាល់គ្នា ដូចយើងបានបំផ្លាញក្រុងសូដុម និងក្រុងកូម៉ូរ៉ា ហើយអ្នករាល់គ្នាប្រៀបបាននឹងអង្កត់អុស ដែលគេយកចេញពីភ្លើង។ ទោះបីយ៉ាងនេះក្ដី ក៏អ្នករាល់គ្នាពុំព្រមវិលមករកយើងវិញដែរ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
លោកយ៉ូណាសដើរកាត់ទីក្រុងអស់មួយថ្ងៃ ទាំងប្រកាសថា៖ «សែសិបថ្ងៃទៀត ព្រះអម្ចាស់នឹងបំផ្លាញក្រុងនេះហើយ!»។
លោកទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់! ឥឡូវនេះ ហេតុការណ៍កើតមាន ដូចទូលបង្គំបានសង្ស័យ តាំងពីទូលបង្គំនៅស្រុករបស់ទូលបង្គំម៉្លេះ។ ហេតុនេះហើយបានជាទូលបង្គំរត់គេចទៅស្រុកតើស៊ីស ព្រោះទូលបង្គំដឹងច្បាស់ថា ព្រះអង្គជាព្រះប្រកបទៅដោយព្រះហឫទ័យប្រណីសន្ដោស ព្រះអង្គតែងតែអាណិតអាសូរ មិនឆាប់ខ្ញាល់ ព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ហើយតែងតែប្រែព្រះហឫទ័យ មិនព្រមធ្វើទោសគេទេ។
ជាថ្ងៃដែលឮសំឡេងស្នែង និងសម្រែកសឹកសង្គ្រាមវាយយកក្រុង ដ៏មានកំពែងរឹងមាំ និងមានប៉មយ៉ាងខ្ពស់។
ហេតុនេះ យើងជាព្រះដែលមានជីវិតគង់នៅ យើងប្រកាសយ៉ាងម៉ឺងម៉ាត់ថា: ស្រុកម៉ូអាប់នឹងបានដូចជាក្រុងសូដុម ស្រុកអាំម៉ូននឹងបានដូចជាក្រុងកូម៉ូរ៉ាដែរ គឺជាកន្លែងដែលមានបន្លាដុះពាសពេញ ជាស្រែអំបិល និងជាទីស្មសានរហូតតទៅ។ ប្រជារាស្ត្ររបស់យើងដែលនៅសេសសល់ នឹងរឹបអូសយកទ្រព្យរបស់ពួកគេ ហើយចាប់យកទឹកដីរបស់ពួកគេទៀតផង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភព ទាំងមូល ជាព្រះនៃជនជាតិអ៊ីស្រាអែល។
ប៉ុន្តែ នៅថ្ងៃដែលលោកឡុតចាកចេញពីក្រុងសូដុម មានភ្លើង និងស្ពាន់ធ័របង្អុរពីលើមេឃមកដូចភ្លៀង បំផ្លាញអ្នកក្រុងទាំងអស់គ្នាទៅ។
“ស្រុកទាំងមូលនឹងត្រូវឆាបឆេះ ហើយមានតែស្ពាន់ធ័រ និងអំបិល គ្មាននរណាអាចសាបព្រោះ គ្មានដំណាំអ្វីដុះ សូម្បីតែស្មៅក៏គ្មានផង គឺស្រុកនោះប្រៀបដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា ក្រុងអាដម៉ា និងក្រុងសេបោម ដែលព្រះអម្ចាស់បំផ្លាញ ដោយសារព្រះពិរោធដ៏ខ្លាំងក្លា”។
ប្រជាជាតិទាំងអស់នឹងពោលថា “ហេតុអ្វីបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះចំពោះស្រុកនេះ? ហេតុអ្វីបានជាព្រះអង្គខ្ញាល់យ៉ាងខ្លាំងបែបនេះ?”។
ព្រះអង្គបានដាក់ទោសក្រុងសូដុម និងក្រុងកូម៉ូរ៉ា ឲ្យរលាយទៅជាផេះ ទុកជាការព្រមានដល់មនុស្សទុច្ចរិតទៅថ្ងៃក្រោយ។
រីឯក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជិតខាងក៏ដូច្នោះដែរ ពួកអ្នកក្រុងបាននាំគ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ដូចទេវតាទាំងនោះ គឺកាត់រករួមបវេណីផ្ទុយពីធម្មជាតិ។ ពួកគេបានទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។