ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាឡាគី 1:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ភ្នែក​របស់អ្នករាល់គ្នា​នឹង​ឃើញ ហើយ​អ្នករាល់គ្នា​នឹង​ពោលថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​ហួស​ព្រំដែន​អ៊ីស្រាអែល​ទៅទៀត​!”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ភ្នែកអ្នក​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ពោល​ថា "ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ហួស​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត"»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដំកើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “អុលឡោះ‌តាអាឡា​សំដែង​អំណាច ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រ‌អែល​ទៅ​ទៀត!”»។

សូមមើលជំពូក



ម៉ាឡាគី 1:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​ធ្វើ​ឲ្យ​ស្រុក​នេះ និង​ក្រុង​នេះ​ក្លាយ​ជា​ទី​ស្ម‌សាន ដែល​ធ្វើ​ឲ្យ​មនុស្ស‌ម្នា​ព្រឺ‌ខ្លាច ហើយ​ប្រមាថ​មាក់‌ងាយ ដូច​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់។


ដូច​ជា​ពពក​គ្រប​បាំង​ពី​លើ​ស្រុក​វាយ​ប្រហារ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ហេតុ‌ការណ៍​ទាំង​នេះ​នឹង​កើត​មាន នៅ​គ្រា​អវសាន‌កាល​នៃ​ពិភព​លោក។ កុក​អើយ យើង​នឹង​នាំ​អ្នក​មក​វាយ​លុក​ស្រុក​របស់​យើង។ ពេល​ណា​យើង​បង្ហាញ​ភាព​ដ៏វិសុទ្ធ​របស់​យើង តាម​រយៈ​អ្នក នៅ​ចំពោះ​មុខ​ប្រជា‌ជាតិ​ទាំង‌ឡាយ នោះ​ពួក​គេ​នឹង​ស្គាល់​យើង»។


យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ថា យើង​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ជា​ព្រះ​ដ៏វិសុទ្ធ។ ដូច្នេះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


ពេល​នោះ ប្រជា‌ជន​របស់​ក្រុង​នានា​នៃ​ស្រុក​អ៊ីស្រា‌អែល​នឹង​នាំ​គ្នា​ចេញ​ទៅ​ដុត​កម្ទេច​គ្រឿង​អាវុធ និង​ខែល​តូច​ធំ ព្រម​ទាំង​ស្ន និង​លំពែង។ ពួក​គេ​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​នោះ​សម្រាប់​ដុត​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ


ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត! ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មក វាយ​លុក​ស្រុក​យើង ហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើង ពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។


អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ការ​អស្ចារ្យ​ដ៏​ធំៗ ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ។


អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-‌ពេអរ។ ព្រះ‌អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយ‌បង្គំ​ព្រះ​បាល-‌ពេអរ


បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក*​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​ជន‌ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន‌ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន‌ជាតិ​អេស៊ីប។ ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​ដ៏​យូរ‌លង់។


ឥឡូវ​នេះ ចូរ​បង្ហាញ​ខ្លួន​មក ហើយ​មើល​ការ​អស្ចារ្យ​មួយ​យ៉ាង​ធំ ដែល​ព្រះ‌អម្ចាស់​នឹង​សម្តែង​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក។