Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 1:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ភ្នែក​ឯង​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ឯង​នឹង​ពោល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ដំកើង​ឡើង ក្រៅ​ពី​ព្រំ​ស្រុក​អ៊ីស្រាអែល​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ភ្នែក​របស់អ្នករាល់គ្នា​នឹង​ឃើញ ហើយ​អ្នករាល់គ្នា​នឹង​ពោលថា​៖ “ព្រះយេហូវ៉ា​ទ្រង់​ធំឧត្ដម​ហួស​ព្រំដែន​អ៊ីស្រាអែល​ទៅទៀត​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ភ្នែកអ្នក​រាល់​គ្នា​នឹង​ឃើញ​ដែរ ហើយ​ពោល​ថា "ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្ដម ហួស​ព្រំ​ប្រទល់​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “ព្រះ‌អម្ចាស់​សម្តែង​មហិទ្ធិ‌ឫទ្ធិ ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រា‌អែល​ទៅ​ទៀត!”»។

សូមមើលជំពូក ចម្លង

អាល់គីតាប

5 អ្នក​រាល់​គ្នា​នឹង​ឃើញ​ហេតុ‌ការណ៍​នេះ ហើយ​ពោល​ថា: “អុលឡោះ‌តាអាឡា​សំដែង​អំណាច ហួស​ព្រំ‌ដែន​ស្រុក​អ៊ីស្រ‌អែល​ទៅ​ទៀត!”»។

សូមមើលជំពូក ចម្លង




ម៉ាឡាគី 1:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​នោះ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​មក​គ្រប​លើ​ពួក​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​ប្រគល់​គេ​ឲ្យ​ត្រូវ​មាន​ចលាចល ឲ្យ​ត្រូវ​សេចក្ដី​អស្ចារ្យ នឹង​សេចក្ដី​ចំអក​ឡក‌ឡឺយ​របស់​គេ ដូច​ជា​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់


ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។


អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ឯ​ពួក​អ្នក​ដែល​នៅ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​អ៊ីស្រាអែល គេ​នឹង​ចេញ​ទៅ​ប្រមូល​គ្រឿង​សស្ត្រា‌វុធ​ដុត​ចោល គឺ​ទាំង​ខែល​តូច ខែល​ធំ ទាំង​ធ្នូ នឹង​ព្រួញ ដែក​ពួយ នឹង​លំពែង​ផង គេ​នឹង​ដុត​គ្រឿង​ទាំង​នោះ​អស់​៧​ឆ្នាំ


អ្នក​នោះ​នឹង​បាន​ជា​ទី​ក្សេម‌ក្សាន្ត​ដល់​យើង ដូច្នេះ កាល​ណា​ពួក​អាសស៊ើរ​លុក‌លុយ​ចូល​ក្នុង​ស្រុក​យើង ឬ​បើ​កាល​ណា​គេ​ដាក់​ជើង​ចូល​មក​ក្នុង​ដំណាក់​យើង នោះ​យើង​នឹង​លើក​ពួក​អ្នក​គង្វាល​៧​នាក់ នឹង​ពួក​ជា​ប្រធាន​៨​នាក់​ឲ្យ​ទាស់​នឹង​គេ


ដ្បិត​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ


ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ ដោយ​ព្រោះ​ដំណើរ​ព្រះ​បាល-ពេអរ ដ្បិត​អស់​អ្នក​ណា​ដែល​បាន​តាម​ព្រះ​បាល-ពេអរ នោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បំផ្លាញ​គេ​ពី​ពួក​ឯង​ចេញ


កាល​ពួក​ឪពុក​ឯង​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ដាក់​សេចក្ដី​ងងឹត​នៅ​ជា​កណ្តាល​ឯង​រាល់​គ្នា ហើយ​នឹង​ពួក​សាសន៍​អេស៊ីព្ទ ក៏​នាំ​ទឹក​សមុទ្រ​មក​គ្រប​លើ​គេ​ទៅ ហើយ​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ​នោះ​ដែរ ឯង​រាល់​គ្នា​ក៏​បាន​នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​កាល​ជា​យូរ


ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ឈរ​នឹង​នៅ ចាំ​មើល​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​នៅ​ចំពោះ​ភ្នែក​អ្នក​រាល់​គ្នា​ចុះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម