មនុស្សស្លាប់ទៅហើយ ពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយ ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
ទំនុកតម្កើង 94:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះអម្ចាស់មិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ម្ល៉េះសមព្រលឹងរបស់ខ្ញុំបានទៅរស់នៅស្ថានស្ងាត់ឈឹងតាំងពីយូរមកហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះយេហូវ៉ាមិនបានជួយខ្ញុំទេ ព្រលឹងខ្ញុំមុខជាបានទៅនៅ ក្នុងស្ថានស្ងាត់ឈឹងភ្លាមមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើប្រសិនជាព្រះយេហូវ៉ាទ្រង់មិនបានជួយខ្ញុំទេ នោះព្រលឹងខ្ញុំនឹងបានទៅនៅក្នុងទីស្ងាត់ឈឹង ដោយឆាប់ហើយ អាល់គីតាប ប្រសិនបើអុលឡោះតាអាឡាមិនបានជួយខ្ញុំទេនោះ ខ្ញុំមុខជាវិនាសសាបសូន្យភ្លាមៗមិនខាន។ |
មនុស្សស្លាប់ទៅហើយ ពុំអាចសរសើរតម្កើងព្រះអម្ចាស់បានឡើយ ហើយអស់អ្នកដែលចុះទៅស្ថានមនុស្សស្លាប់ ក៏ពុំអាចសរសើរព្រះអង្គបានដែរ។
គេបានច្រានខ្ញុំយ៉ាងខ្លាំង ដើម្បីឲ្យខ្ញុំដួល តែព្រះអម្ចាស់បានជួយសង្គ្រោះខ្ញុំ។
អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់ អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមទតមកទូលបង្គំ ហើយឆ្លើយតបនឹងទូលបង្គំផង! សូមប្រទានកម្លាំងដល់ទូលបង្គំ កុំទុកឲ្យទូលបង្គំស្លាប់ឡើយ
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ! សូមកុំឲ្យទូលបង្គំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅស្ថានមនុស្សស្លាប់ទៅ!។
ប៉ុន្តែ ពេលកំណត់មកដល់ គឺពេលនេះហើយ អ្នករាល់គ្នានឹងត្រូវខ្ចាត់ខ្ចាយ ម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន បោះបង់ចោលខ្ញុំឲ្យនៅម្នាក់ឯង។ តាមពិត ខ្ញុំមិននៅម្នាក់ឯងទេ មានព្រះបិតាគង់នៅជាមួយខ្ញុំ។