ព្រះអង្គបណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃឫទ្ធិបារមី និងសិរីរុងរឿងរបស់ព្រះអង្គ ។
ព្រះអង្គបានប្រគល់ឫទ្ធានុភាពរបស់ព្រះអង្គទៅក្នុងភាពជាឈ្លើយសឹក ក៏បានប្រគល់សិរីរុងរឿងរបស់ព្រះអង្គទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
ហើយប្រគល់ព្រះចេស្ដារបស់ព្រះអង្គ ឲ្យទៅជាឈ្លើយ គឺសិរីល្អរបស់ព្រះអង្គ ទៅក្នុងកណ្ដាប់ដៃខ្មាំងសត្រូវ ។
ទ្រង់ក៏ប្រគល់ឥទ្ធិឫទ្ធិរបស់ទ្រង់ឲ្យទៅជាឈ្លើយ ហើយសិរីល្អទ្រង់ទៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវ
ទ្រង់បណ្ដោយឲ្យខ្មាំងសត្រូវ រឹបអូសយកបានហិបនៃសម្ពន្ធមេត្រី ដែលជានិមិត្តរូបនៃអំណាច និងសិរីរុងរឿងរបស់ទ្រង់ ។
ព្រះជាអម្ចាស់អើយ ឥឡូវនេះ សូមក្រោកឡើង សូមយាងមកជាមួយហិបនៃឫទ្ធានុភាព របស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាករបស់ព្រះអង្គ រហូតតទៅ។ ព្រះជាអម្ចាស់អើយ សូមឲ្យការសង្គ្រោះស្ថិតនៅជាប់ជាមួយ ពួកបូជាចារ្យរបស់ព្រះអង្គ ដូចសម្លៀកបំពាក់ ហើយសូមឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ជួបប្រទះតែនឹងសុភមង្គល!
ឱព្រះអម្ចាស់អើយ សូមក្រោកឡើង សូមយាងមកជាមួយហិប*នៃឫទ្ធានុភាព របស់ព្រះអង្គ ហើយគង់នៅក្នុងទីសម្រាក របស់ព្រះអង្គរហូតតទៅ។
ឱទ្វារទាំងឡាយអើយ ចូរបើកចំហ! ខ្លោងទ្វារដ៏នៅស្ថិតស្ថេរអស់កល្បជានិច្ចអើយ ចូរចំហឲ្យធំ ដើម្បីឲ្យព្រះមហាក្សត្រ ប្រកបដោយសិរីរុងរឿងយាងចូលមក!
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។
កូនចៅដាន់បានយករូបព្រះមកតម្កល់សម្រាប់ថ្វាយបង្គំ ហើយតែងតាំងលោកយ៉ូណាថាន ជាកូនលោកគែរសូម ដែលត្រូវជាពូជពង្សរបស់លោកម៉ូសេឲ្យធ្វើជាបូជាចារ្យ សម្រាប់កុលសម្ព័ន្ធដាន់។ ពូជពង្សរបស់លោកយ៉ូណាថានបានបន្តតំណែងបូជាចារ្យ រហូតដល់ជំនាន់ដែលប្រជាជនត្រូវគេកៀរយកទៅជាឈ្លើយសឹក ។
បុរសដែលនាំដំណឹងមកនោះ ជម្រាបលោកថា៖ «ពួកអ៊ីស្រាអែលយើងបានបាក់ទ័ពរត់នៅចំពោះមុខពួកភីលីស្ទីន គឺយើងទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ កូនប្រុសទាំងពីររបស់លោក គឺហូបនី និងភីនេហាសក៏ស្លាប់ រីឯហិបរបស់ព្រះជាម្ចាស់ក៏ត្រូវគេដណ្ដើមយកទៅដែរ»។
នាងដាក់ឈ្មោះកូននោះថា «អ៊ីកាបុដ» ដែលមានន័យថា «សិរីរុងរឿងបានចាកចេញពីជនជាតិអ៊ីស្រាអែលហើយ!»។ នាងពោលដូច្នេះ មកពីខ្មាំងដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយឪពុកក្មេក និងប្ដីរបស់នាងក៏ស្លាប់ដែរ។
ហិបរបស់ព្រះអម្ចាស់ស្ថិតនៅលើទឹកដីភីលីស្ទីន អស់រយៈពេលប្រាំពីរខែ។