ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ទំនុកតម្កើង 74:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ព្រះអង្គ ដែលកំពុងតែអស់សង្ឃឹមនេះ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ សូមកុំបំភ្លេចប្រជារាស្ត្រដ៏កម្សត់ទុគ៌ត របស់ព្រះអង្គជារៀងរហូតឡើយ។ ព្រះគម្ពីរខ្មែរសាកល សូមកុំប្រគល់ព្រលឹងសត្វលលករបស់ព្រះអង្គដល់សត្វព្រៃ សូមកុំភ្លេចជីវិតមនុស្សទ័លក្ររបស់ព្រះអង្គឡើយ គឺជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱសូមកុំប្រគល់ព្រលឹងនៃសត្វលលក របស់ព្រះអង្គដល់សត្វព្រៃ សូមកុំភ្លេចជីវិតមនុស្សកម្សត់របស់ព្រះអង្គ រហូតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱសូមកុំប្រគល់ជីវិតនៃលលកទ្រង់ដល់សត្វព្រៃ សូមកុំភ្លេចពួកមនុស្សកំសត់របស់ទ្រង់ជាដរាបឡើយ អាល់គីតាប សូមកុំប្រគល់ជីវិតប្រជារាស្ត្ររបស់ទ្រង់ ដែលកំពុងតែអស់សង្ឃឹមនេះ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងដ៏សាហាវ សូមកុំបំភ្លេចប្រជារាស្ត្រដ៏កំសត់ទុគ៌ត របស់ទ្រង់ជារៀងរហូតឡើយ។ |
ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ប្រជារាស្ត្ររបស់ព្រះអង្គបានតាំងទីលំនៅ លើទឹកដីនោះ ដោយព្រះអង្គសម្តែងព្រះហឫទ័យសប្បុរស ចំពោះពួកគេដែលជាជនកម្សត់ទុគ៌ត។
រីឯអ្នករាល់គ្នា ហេតុអ្វីបានជាអ្នករាល់គ្នា នៅសម្រាកក្នុងជំរំដូច្នេះទៅវិញ? មើល៍! សូម្បីតែសត្វព្រាបក៏មានប្រាក់ ជាប់ពេញស្លាបវាដែរ ហើយរោមវាចាំងចែងទៅដោយមាស។
ដើម្បីឲ្យព្រះរាជាអាចគ្រប់គ្រង ប្រជារាស្ត្ររបស់ព្រះអង្គ ដោយសុចរិត ហើយគ្រប់គ្រងជនក្រីក្រដោយយុត្តិធម៌។
រីឯមនុស្សក្រីក្រ ព្រះអង្គមិនភ្លេចគេសោះឡើយ ហើយសេចក្ដីសង្ឃឹមរបស់មនុស្សវេទនា ក៏មិនដែលសាបសូន្យដែរ។
ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។
ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់! នៅពីក្រោយស្បៃ កែវភ្នែករបស់អូនភ្លឺថ្លាដូចកែវចរណៃ សក់របស់អូនមានពណ៌ខ្មៅ ដូចហ្វូងពពែចុះពីភ្នំ នៅស្រុកកាឡាត។
ក៏ប៉ុន្តែ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពួកយុវនារីឃើញនាង ក៏ពោលថា នាងជាស្ត្រីប្រកបដោយសុភមង្គល ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។
តើអ្នកទាំងនោះជានរណា? ពួកគេរសាត់មកដូចពពក និងដូចព្រាបដែលហើរមករកសំបុកវាវិញ។
យើងនឹងទុកប្រជាជនមួយចំនួន ដែលទន់ទាប ហើយក្រខ្សត់ ឲ្យនៅសេសសល់ក្នុងអ្នក ប្រជាជននេះនឹងផ្ញើជីវិតលើនាមយើង ដែលជាព្រះអម្ចាស់។
«ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចឲ្យចៀមទៅកណ្ដាលហ្វូងចចក។ ហេតុនេះ ត្រូវចេះប្រយ័ត្នខ្លួនដូចសត្វពស់ ហើយកាន់ចិត្តស្លូតត្រង់ដូចសត្វព្រាប។