គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
ទំនុកតម្កើង 71:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតសត្រូវរបស់ទូលបង្គំកំពុង តែគិតគ្នាប្រឆាំងនឹងទូលបង្គំ អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតទូលបង្គំ កំពុងតែពិភាក្សាគ្នា ព្រះគម្ពីរខ្មែរសាកល ដ្បិតពួកសត្រូវរបស់ទូលបង្គំបាននិយាយទាស់នឹងទូលបង្គំ ហើយពួកដែលឃ្លាំមើលព្រលឹងរបស់ទូលបង្គំបានប្រឹក្សាគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្មាំងសត្រូវរបស់ទូលបង្គំ និយាយដើមពីទូលបង្គំ ហើយអស់អ្នកដែលចាំមើលជីវិតទូលបង្គំ គេប្រឹក្សាគ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកខ្មាំងសត្រូវ គេនិយាយដើមពីទូលបង្គំ ហើយពួកអ្នកដែលចាំមើលជីវិតទូលបង្គំ គេជំនុំគ្នាថា អាល់គីតាប ដ្បិតសត្រូវរបស់ខ្ញុំកំពុង តែគិតគ្នាប្រឆាំងនឹងខ្ញុំ អស់អ្នកដែលប៉ុនប៉ងប្រហារជីវិតខ្ញុំ កំពុងតែពិភាក្សាគ្នា |
គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។
អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីព្រះអម្ចាស់ បែបនេះឯង!
ពួកស្ដេចនៅលើផែនដីបានពួតដៃគ្នាបះបោរ ហើយពួកអ្នកដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះមេស្ស៊ីរបស់ព្រះអង្គ ដោយពោលថា៖
ទូលបង្គំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញទូលបង្គំ បានធ្វើឲ្យទូលបង្គំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងទូលបង្គំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិតទូលបង្គំផង។
ពួកគេរៀបចំគម្រោងការប្រឆាំង នឹងប្រជារាស្ដ្ររបស់ព្រះអង្គ ហើយឃុបឃិតគ្នាប្រឆាំងនឹងអស់អ្នក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។
បើជនពាលបបួលកូនថា: «ចូរមកជាមួយពួកយើង យើងនឹងស្ទាក់ផ្លូវចាំបង្ហូរឈាម ហើយយើងនឹងវាយឆ្មក់សម្លាប់មនុស្សស្លូតត្រង់លេង។
ទូលបង្គំឮមហាជននិយាយមួលបង្កាច់ទូលបង្គំ ថា “អ្នកនេះដើរបំភ័យគេគ្រប់ទីកន្លែង ចូរប្ដឹងគាត់! ចូរយើងនាំគ្នាទៅប្ដឹងគាត់!”។ សូម្បីមិត្តសម្លាញ់ជិតដិតរបស់ទូលបង្គំ ក៏ចាំតែចាប់កំហុសទូលបង្គំដែរ។ គេនិយាយគ្នាថា “បើយើងលួងលោមបញ្ឆោតគាត់ យើងនឹងចាប់គាត់បាន ហើយយកគាត់មកធ្វើបាបសងសឹកតាមចិត្ត”។
លុះព្រឹកឡើង ពួកនាយកបូជាចារ្យ និងព្រឹទ្ធាចារ្យ*ទាំងអស់របស់ប្រជាជនប្រជុំគ្នា ហើយសម្រេចចិត្តធ្វើគុតព្រះយេស៊ូ។
ព្រះបាទសូលចាត់ទាហានឲ្យទៅផ្ទះលោកដាវីឌ ឃ្លាំចាំសម្លាប់លោកនៅពេលព្រឹក។ ប៉ុន្តែ ព្រះនាងមិកាល់ជាភរិយា ជម្រាបលោកថា៖ «បើសិនជាបងមិនរត់នៅយប់នេះទេ ស្អែក បងមុខជាស្លាប់មិនខាន»។