ព្រះអង្គចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ កាន់តែខ្លាំងឡើងៗ ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
ទំនុកតម្កើង 42:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ ព្រះគម្ពីរខ្មែរសាកល ទីជម្រៅហៅរកទីជម្រៅ ដោយសូរនៃទឹកធ្លាក់របស់ព្រះអង្គ; អស់ទាំងរលកបែកផ្កាត្រែង និងរលកដកពពាររបស់ព្រះអង្គបានបោកលើទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ អាល់គីតាប ទ្រង់បានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើខ្ញុំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ |
ព្រះអង្គចេះតែរកមូលហេតុថ្មីៗ មកចោទប្រកាន់ទូលបង្គំ ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ កាន់តែខ្លាំងឡើងៗ ព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក
ខ្មាំងបំផ្លាញក្រុងទាំងឡាយបន្តបន្ទាប់គ្នា ស្រុកទេសទាំងមូលត្រូវវិនាសអន្តរាយ ផ្ទះសំបែង និងទីជម្រករបស់ខ្ញុំ ត្រូវវិនាសបាត់បង់តែក្នុងមួយប៉ប្រិចភ្នែក។
មហន្តរាយកើតមានផ្ទួនៗគ្នា ដំណឹងមិនល្អក៏លេចឮជាបន្តបន្ទាប់ដែរ។ គេចង់ដឹងនិមិត្តហេតុអស្ចារ្យពីព្យាការី* ដ្បិតពួកបូជាចារ្យ*លែងទូន្មានពួកគេ ហើយពួកព្រឹទ្ធាចារ្យ* ក៏លែងផ្ដល់យោបល់អ្វីទៀតដែរ។
លោកពោលថា៖ «ពេលទូលបង្គំមានអាសន្ន ទូលបង្គំអង្វររកព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។ នៅក្នុងស្ថានមច្ចុរាជ ទូលបង្គំស្រែកហៅព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។
«នៅគ្រានោះ ពួកយើងដណ្ដើមយកបានទឹកដីនៅត្រើយខាងកើតទន្លេយ័រដាន់ ពីស្ដេចទាំងពីររបស់ជនជាតិអាម៉ូរី ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន