ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
ទំនុកតម្កើង 29:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះសូរសៀងរបស់ព្រះអម្ចាស់ បានធ្វើឲ្យមានរន្ទះលេចចេញមក។ ព្រះគម្ពីរខ្មែរសាកល ព្រះសូរសៀងរបស់ព្រះយេហូវ៉ាដាប់ឲ្យចេញជាអណ្ដាតភ្លើង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះសូរសៀងរបស់ព្រះយេហូវ៉ាធ្វើឲ្យមាន អណ្ដាតភ្លើងផុសឡើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះសូរសៀងនៃព្រះយេហូវ៉ាធ្វើឲ្យមាន អណ្តាតភ្លើងផុសឡើង អាល់គីតាប សំឡេងរបស់អុលឡោះតាអាឡា បានធ្វើឲ្យមានរន្ទះលេចចេញមក។ |
ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គទៅលើខ្មាំងសត្រូវ ដើម្បីកម្ចាត់កម្ចាយពួកគេ។ ព្រះអង្គបាញ់ផ្លេកបន្ទោរ ធ្វើឲ្យពួកគេបាក់ទ័ព។
នៅពេលផ្គរលាន់បន្លឺសំឡេងយ៉ាងគគ្រឹកគគ្រេង ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺចាំងមកលើពិភពលោក ធ្វើឲ្យផែនដីរញ្ជួយញាប់ញ័រ។
លោកម៉ូសេលើកដំបងតម្រង់ទៅលើមេឃ ព្រះអម្ចាស់ធ្វើឲ្យមានផ្គរលាន់ និងព្រឹល ហើយមានរន្ទះបាញ់មកលើផែនដី។ ព្រះអម្ចាស់ក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីប។
ពេលនោះ មានភ្លើងចេញពីព្រះអម្ចាស់ ឆេះពួកគេស្លាប់ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។
មានភ្លើងចេញមកពីព្រះអម្ចាស់ ឆេះកម្ទេចមនុស្សទាំងពីររយហាសិបនាក់ ដែលចូលទៅថ្វាយគ្រឿងក្រអូបនោះដែរ។