អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីព្រះអម្ចាស់ បែបនេះឯង!
ទំនុកតម្កើង 2:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅកាន់ពួកគេ ដោយព្រះពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គមានព្រះបន្ទូលថា៖ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះអង្គមានបន្ទូលនឹងពួកគេដោយព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យពួកគេតក់ស្លុតដោយសេចក្ដីក្រេវក្រោធរបស់ព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកគេ ដោយសេចក្ដីក្រោធរបស់ព្រះអង្គ ហើយបំភ័យគេដោយសេចក្ដីឃោរឃៅថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទ្រង់នឹងមានបន្ទូលដល់គេដោយសេចក្ដីក្រោធនៃទ្រង់ ព្រមទាំងបំភ័យគេ ដោយសេចក្ដីឃោរឃៅផង ថា អាល់គីតាប ទ្រង់មានបន្ទូលទៅកាន់ពួកគេ ដោយកំហឹង ហើយធ្វើឲ្យពួកគេភ័យតក់ស្លុត ដោយសារកំហឹងដ៏ខ្លាំងរបស់ទ្រង់ ទ្រង់មានបន្ទូលថា៖ |
អស់អ្នកដែលចោទប្រកាន់ខ្ញុំ និងអស់អ្នកដែលនិយាយអាក្រក់ប្រឆាំងនឹងខ្ញុំ សូមឲ្យគេទទួលទោសពីព្រះអម្ចាស់ បែបនេះឯង!
នៅថ្ងៃព្រះករុណាយាងមកដល់ ទ្រង់នឹងកម្ទេចពួកគេដូចភ្លើងឆេះសុស សូមព្រះអម្ចាស់រំលាយពួកគេចោល ដោយសារព្រះពិរោធរបស់ព្រះអង្គ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
ព្រះអង្គនឹងវិនិច្ឆ័យជនក្រីក្រដោយយុត្តិធម៌ កាត់ក្ដីឲ្យជនទុគ៌ត ដោយទៀងត្រង់។ ព្រះអង្គប្រើព្រះបន្ទូលជាដំបង ដើម្បីធ្វើទោសមនុស្សនៅលើទឹកដីនេះ ហើយពេលព្រះអង្គចេញបញ្ជា មនុស្សអាក្រក់ត្រូវតែស្លាប់។
ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង ប្រជាជាតិទាំងអស់ ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន របស់ពួកគេ។ ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង សម្លាប់រង្គាល។
មានសំឡេងលាន់ឮរំពងពីទីក្រុង មានសំឡេងលាន់ឮពីព្រះវិហារ គឺជាព្រះសូរសៀងរបស់ព្រះអម្ចាស់ ដែលកំពុងតែដាក់ទោសខ្មាំងសត្រូវរបស់ ព្រះអង្គ តាមអំពើដែលគេបានប្រព្រឹត្ត។
តែយើងក្រេវក្រោធយ៉ាងខ្លាំង ទាស់នឹងប្រជាជាតិនានា ដែលអាងលើកម្លាំងខ្លួនឯង។ ពេលយើងក្រេវក្រោធនឹងអ៊ីស្រាអែលតែបន្តិច ប្រជាជាតិទាំងនោះបែរជានាំគ្នាធ្វើបាបជនជាតិអ៊ីស្រាអែលយ៉ាងសែនវេទនា»។
ព្រះរាជាទ្រង់ព្រះពិរោធយ៉ាងខ្លាំង ក៏ចាត់ទាហានឲ្យទៅប្រហារជីវិតឃាតកទាំងនោះ ហើយដុតកម្ទេចស្រុកភូមិរបស់គេផង។
ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រងរាជ្យលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
លោកកាន់ផ្កាយប្រាំពីរនៅដៃស្ដាំ មានដាវដ៏ស្រួចមុខពីរចេញពីមាត់របស់លោក ហើយមុខលោកប្រៀបបីដូចជាថ្ងៃពេញកម្ដៅ។
មានដាវមួយយ៉ាងមុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ មកប្រហារជាតិសាសន៍ទាំងឡាយព្រះអង្គនឹងកាន់ដំបងដែកដឹកនាំគេ ហើយព្រះអង្គជាន់ទំពាំងបាយជូរនៅក្នុងធុង ឲ្យចេញជាស្រានៃព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ដ៏មានព្រះចេស្ដាលើអ្វីៗទាំងអស់។