អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចព្រះអង្គ ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
ទំនុកតម្កើង 2:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរបម្រើព្រះអម្ចាស់ដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ ព្រះគម្ពីរខ្មែរសាកល ចូរបម្រើព្រះយេហូវ៉ាក្នុងការកោតខ្លាច ហើយត្រេកអរក្នុងការញ័ររន្ធត់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរបម្រើព្រះយេហូវ៉ា ដោយកោតខ្លាច ហើយអរសប្បាយ ទាំងញ័ររន្ធត់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរគោរពដល់ព្រះយេហូវ៉ា ដោយកោតខ្លាច ហើយមានសេចក្ដីអំណរ ដោយញ័ររន្ធត់ អាល់គីតាប ចូរបម្រើអុលឡោះតាអាឡាដោយគោរពកោតខ្លាច ចូរត្រេកអរសប្បាយ ទាំងញាប់ញ័រ |
អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចព្រះអង្គ ហើយអស់អ្នកដែលនៅជុំវិញព្រះអង្គ ក៏កោតស្ញប់ស្ញែងព្រះអង្គដែរ។
ព្រះអម្ចាស់គ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
ព្រះអម្ចាស់គ្រងរាជ្យ ប្រជាជនទាំងឡាយត្រូវញ័ររន្ធត់។ ព្រះអង្គគង់នៅពីលើពួកចេរូប៊ីន* ហើយផែនដីកក្រើកញាប់ញ័រ។
ហេតុនេះ បងប្អូនជាទីស្រឡាញ់អើយ ដូចបងប្អូនធ្លាប់តែស្ដាប់បង្គាប់ជារៀងដរាបមកហើយនោះ ចូរស្ដាប់បង្គាប់តទៅមុខទៀតទៅ គឺមិនត្រឹមតែពេលខ្ញុំនៅជាមួយប៉ុណ្ណោះទេ ជាពិសេស ពេលខ្ញុំនៅឆ្ងាយ សូមបងប្អូនខំប្រឹងធ្វើការ ទាំងគោរពកោតខ្លាច និងញាប់ញ័រ ស្របតាមការសង្គ្រោះដែលបងប្អូនបានទទួល
ចូរប្រយ័ត្ន! បើព្រះអង្គមានព្រះបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់ បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ព្រះអង្គ ដែលមានព្រះបន្ទូលមកកាន់យើងពីស្ថានបរមសុខវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសឡើយ។