ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
ទំនុកតម្កើង 147:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះទេ ហើយព្រះអង្គក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងរបស់សេះ ក៏មិនរីករាយនឹងកម្លាំងជើងរបស់មនុស្សដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនសព្វព្រះហឫទ័យនឹងកម្លាំងសេះទេ ក៏មិនរីករាយនឹងជើងមនុស្សដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនសព្វព្រះហឫទ័យនឹងកំឡាំងនៃសេះទេ ក៏មិនត្រូវការនឹងជើងមនុស្សដែរ អាល់គីតាប ទ្រង់មិនពេញចិត្តនឹងកម្លាំងរបស់សេះទេ ហើយទ្រង់ក៏មិនរវីរវល់នឹងកម្លាំងកាយ របស់មនុស្សដែរ |
ព្រះបាទសូល និងសម្ដេចយ៉ូណាថាន ជាមនុស្សគួរឲ្យស្រឡាញ់ និងគោរពរាប់អាន ពេលរស់ គឺរស់ជាមួយគ្នា ហើយពេលសោយទិវង្គត ក៏សោយទិវង្គតជាមួយគ្នាដែរ។ ទាំងបិតា ទាំងបុត្រា រហ័សដូចសត្វឥន្ទ្រី ហើយខ្លាំងដូចសត្វសិង្ហ។
តើអ្នកអាចទុកចិត្តវា ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន របស់អ្នកឬទេ?
អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។
នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។
អស់អ្នកដែលរត់ទៅស្រុកអេស៊ីប ដើម្បីរកជំនួយ មុខជាត្រូវវេទនាពុំខាន! អ្នកទាំងនោះពឹងផ្អែកលើសេះ និងទុកចិត្តលើរទេះចម្បាំង ព្រោះឃើញមានចំនួនច្រើន ពួកគេទុកចិត្តលើកងទ័ពសេះ ព្រោះឃើញថាខ្លាំងពូកែ តែពួកគេពុំនឹកនាដល់ព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទេ ពួកគេពុំស្វែងរកព្រះអម្ចាស់ឡើយ។
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចម្បាំង ឬដោយកងពលសេះឡើយ»។
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។