ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា!
ទំនុកតម្កើង 145:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ព្រះអង្គ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃព្រះរាជ្យរបស់ព្រះអង្គ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់ អាល់គីតាប ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ទ្រង់ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃនគររបស់ទ្រង់ |
ចូរនាំគ្នាលើកតម្កើងព្រះអម្ចាស់ ចូរប្រកាសព្រះនាមព្រះអង្គ! ចូរថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ប្រាប់ប្រជាជាតិនានា!
ចូរនឹកដល់ការអស្ចារ្យផ្សេងៗដែលព្រះអង្គបានធ្វើ ចូរនឹកដល់ឫទ្ធិបាដិហារិយ៍ និង ការជំនុំជម្រះទាំងប៉ុន្មានដែលព្រះអង្គបានសម្រេច។
តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន?
ព្រះអង្គសម្តែងឫទ្ធានុភាព ឲ្យប្រជារាស្ត្ររបស់ព្រះអង្គឃើញ តាមរយៈស្នាព្រះហស្ដរបស់ព្រះអង្គ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។
ចូរច្រៀងបទថ្មីថ្វាយព្រះអម្ចាស់! ដ្បិតព្រះអង្គបានធ្វើការអស្ចារ្យ ព្រះអង្គយកជ័យជម្នះដោយឫទ្ធិបារមី និងព្រះចេស្ដាដ៏វិសុទ្ធរបស់ព្រះអង្គ។
ព្រះយេស៊ូយាងចូលមកជិតគេ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំបានទទួលគ្រប់អំណាច ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលព្រះជាម្ចាស់សង្គ្រោះមនុស្សលោកហើយ ហើយឫទ្ធានុភាព និងព្រះរាជ្យ*ព្រះជាម្ចាស់របស់យើង ព្រមទាំងអំណាចព្រះគ្រិស្តរបស់ព្រះអង្គក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខព្រះភ័ក្ត្រនៃព្រះរបស់យើង។