ទំនុកតម្កើង 145:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦12 ដើម្បីឲ្យពួកកូនមនុស្សស្គាល់ ពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ និងពីសិរីល្អដ៏រុងរឿងនៃព្រះរាជ្យរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល12 ដើម្បីឲ្យមនុស្សលោកស្គាល់កិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ និងសិរីរុងរឿងដ៏ឧត្ដុង្គឧត្ដមនៃរាជ្យអំណាចរបស់ព្រះអង្គ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥12 ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ព្រះអង្គ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃព្រះរាជ្យរបស់ព្រះអង្គ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤12 ប្រយោជន៍ឲ្យពួកមនុស្សជាតិបានស្គាល់ អស់ទាំងការឥទ្ធិឫទ្ធិរបស់ទ្រង់ ហើយនឹងសិរីល្អនៃឫទ្ធានុភាពរបស់រាជ្យទ្រង់ សូមមើលជំពូកអាល់គីតាប12 ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ពីការអស្ចារ្យរបស់ទ្រង់ និងសិរីរុងរឿងដ៏ភ្លឺចិញ្ចែងចិញ្ចាច នៃនគររបស់ទ្រង់ សូមមើលជំពូក |
បន្ទាប់មក ខ្ញុំឮសំឡេងមួយយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ការសង្គ្រោះ ព្រះចេស្តា និងរាជ្យរបស់ព្រះនៃយើង ព្រមទាំងអំណាចរបស់ព្រះគ្រីស្ទនៃព្រះអង្គ បានមកដល់ហើយ ដ្បិតអ្នកចោទប្រកាន់ពួកបងប្អូនរបស់យើង ដែលចេះតែចោទពីគេនៅចំពោះព្រះនៃយើងទាំងយប់ទាំងថ្ងៃ ត្រូវបានបោះទម្លាក់ចុះហើយ។