ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ទំនុកតម្កើង 136:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលណាយើងរងទុក្ខវេទនា ព្រះអង្គតែងតែនឹកដល់យើង ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គដែលនឹកចាំអំពីយើងក្នុងសណ្ឋានតូចទាបរបស់យើង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ គឺព្រះអង្គហើយដែលបាននឹកចាំពីយើង កាលយើងនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាព្រះដែលបាននឹកចាំពីយើងខ្ញុំ ក្នុងកាលដែលនៅក្នុងសណ្ឋានទាបថោកនៅឡើយ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប អាល់គីតាប នៅពេលណាយើងរងទុក្ខវេទនា ទ្រង់តែងតែនឹកដល់យើង ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
ព្រះជាម្ចាស់នឹកដល់លោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយលោក ព្រះអង្គធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្ដើមស្រក។
ព្រះអង្គបែរព្រះភ័ក្ត្រទតទៅមនុស្សទុគ៌ត ព្រះអង្គលែងព្រងើយកន្តើយ នឹងពាក្យទូលអង្វររបស់គេទៀតហើយ។
ព្រះអម្ចាស់ជួយការពារមនុស្សទន់ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបានសង្គ្រោះខ្ញុំ។
សូមយកព្រះហឫទ័យទុកដាក់ នឹងសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ សូមរំដោះទូលបង្គំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។
គ្រប់ពេលពួកគេមានអាសន្ន ព្រះអង្គមិនប្រើទេវតា ឬនរណាផ្សេងទៀត ឲ្យមកសង្គ្រោះគេទេ គឺព្រះអង្គបានសង្គ្រោះពួកគេ ដោយផ្ទាល់ព្រះអង្គ។ ព្រះអង្គបានលោះពួកគេ ដោយព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យមេត្តាករុណា។ ព្រះអង្គគាំទ្រ លើកស្ទួយពួកគេ ជារៀងរាល់ថ្ងៃ តាំងពីដើមរៀងមក។
ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន
ព្រះអង្គបានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយព្រះអង្គលើកតម្កើងមនុស្សទន់ទាបឡើង។
ព្រះអម្ចាស់រកយុត្តិធម៌ឲ្យប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតអាសូរអ្នកបម្រើរបស់ព្រះអង្គ នៅពេលព្រះអង្គទតឃើញពួកគេអស់កម្លាំង ដោយគ្មានអ្វីធ្វើជាទីពឹង និងជួយរំដោះពួកគេ។