លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
ទំនុកតម្កើង 132:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ ព្រះគម្ពីរខ្មែរសាកល មើល៍! នៅអេប្រាតាយើងបានឮអំពីហិប យើងបានរកវាឃើញនៅវាលយ៉ាអើរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ នៅភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតា ក៏ប្រទះឃើញនៅវាលយ៉ាអើរ អាល់គីតាប យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ |
លោកស្រីរ៉ាជែលបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅភូមិអេប្រាតា គឺភូមិបេថ្លេហិម។
គេបានដាក់ហិបរបស់ព្រះជាម្ចាស់នៅលើរទេះថ្មីមួយ ហើយដឹកចេញពីផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ លោកអ៊ូសា និងលោកអហ៊ីយ៉ូ ជាកូនរបស់លោកអប៊ីណាដាប់ ជាអ្នកបររទេះថ្មីនោះ។
ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។
បុរសនោះឈ្មោះអេលីម៉ាឡេក ភរិយារបស់គាត់ឈ្មោះណាអូមី ហើយកូនគាត់ទាំងពីរឈ្មោះម៉ាឡូន និងគីលីយ៉ូន។ គ្រួសារនេះជាអ្នកនៅក្នុងអំបូរអេប្រាតា នៅភូមិបេថ្លេហិម ក្នុងស្រុកយូដា។ គេបានទៅដល់ស្រុកម៉ូអាប់ ហើយក៏រស់នៅទីនោះ។
យុវជនដាវីឌជាកូនរបស់លោកអ៊ីសាយ ពីអំបូរអេប្រាតា ដែលរស់នៅភូមិបេថ្លេហិមក្នុងស្រុកយូដា។ លោកអ៊ីសាយមានកូនប្រុសប្រាំបីនាក់។ នៅជំនាន់ព្រះបាទសូល លោកមានវ័យចាស់ជរាណាស់ទៅហើយ។
អ្នកស្រុកគារយ៉ាត-យារីមនាំគ្នាមក ហើយយកហិបរបស់ព្រះអម្ចាស់ទៅតម្កល់ក្នុងផ្ទះរបស់លោកអប៊ីណាដាប់ ដែលស្ថិតនៅលើភ្នំ។ ពួកគេតែងតាំងលោកអេឡាសារ ជាកូនរបស់លោកអប៊ីណាដាប់ ឲ្យថែរក្សាហិបរបស់ព្រះអម្ចាស់។