ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។
ទំនុកតម្កើង 13:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាន ប្រោសប្រណីជាបរិបូរដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។ អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរអុលឡោះតាអាឡា ដោយបានប្រោសប្រណីដល់ខ្ញុំ។ |
ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ ដ្បិតព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំ បានសុខសាន្ត។
ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។
ឱព្រះអម្ចាស់អើយ សូមតើនឡើងសម្តែងឫទ្ធិបារមី! យើងខ្ញុំសូមច្រៀង និងស្មូត្រលើកទំនុកតម្កើង ឫទ្ធានុភាពរបស់ព្រះអង្គ!
ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។
ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។