គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងដ៏សប្បាយ!
ទំនុកតម្កើង 118:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាព្រះហស្ដរបស់ព្រះអម្ចាស់។ ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងមិនស្លាប់ឡើយ គឺខ្ញុំនឹងមានជីវិតរស់ ហើយថ្លែងកិច្ចការរបស់ព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺខ្ញុំនឹងរស់នៅ ហើយរៀបរាប់អំពីស្នាព្រះហស្តនៃព្រះយេហូវ៉ា ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ខ្ញុំនឹងមិនស្លាប់ទេ គឺនឹងរស់នៅវិញ ហើយខ្ញុំនឹងប្រកាសពីអស់ទាំងស្នាដៃនៃព្រះយេហូវ៉ា អាល់គីតាប ខ្ញុំនឹងមានជីវិត ខ្ញុំនឹងមិនស្លាប់ឡើយ ហើយខ្ញុំនឹងរៀបរាប់អំពី ស្នាដៃរបស់អុលឡោះតាអាឡា។ |
គេត្រូវតែថ្វាយយញ្ញបូជា ដើម្បីអរព្រះគុណព្រះអង្គ ហើយថ្លែងអំពីស្នាព្រះហស្ដរបស់ព្រះអង្គ ដោយបទចម្រៀងដ៏សប្បាយ!
សូមឲ្យមនុស្សនៅគ្រប់ជំនាន់ លើកតម្កើងស្នាព្រះហស្ដរបស់ព្រះអង្គ សូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះអង្គបានធ្វើ
ទូលបង្គំមិនលាក់សេចក្ដីសុចរិតរបស់ព្រះអង្គ ទុកក្នុងចិត្តទូលបង្គំទាល់តែសោះ ទូលបង្គំតែងតែប្រកាសពីព្រះហឫទ័យ ស្មោះត្រង់របស់ព្រះអង្គដែលបានសង្គ្រោះទូលបង្គំ ទូលបង្គំពុំអាចនៅស្ងៀមមិនប្រកាស អំពីព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គនៅកណ្ដាលអង្គប្រជុំធំបានឡើយ។
ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះអង្គក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។
រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ព្រះអម្ចាស់រកយុត្តិធម៌ឲ្យពួកយើង។ មក! យើងនាំគ្នារៀបរាប់ប្រាប់អ្នកក្រុងស៊ីយ៉ូន អំពីស្នាព្រះហស្ដរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។
បពិត្រព្រះអម្ចាស់ ព្រះអង្គគង់នៅតាំងពីដើមរៀងមក ព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធ យើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយ ព្រះអង្គបានតែងតាំងខ្មាំងសត្រូវ ដើម្បីវិនិច្ឆ័យទោសយើងខ្ញុំ ព្រះអង្គពង្រឹងកម្លាំងពួកគេ ដើម្បីវាយប្រដៅយើងខ្ញុំ។
កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។