យ៉ូហាន 11:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥4 កាលព្រះយេស៊ូជ្រាបដំណឹងនេះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រមទាំងឲ្យព្រះបុត្រារបស់ព្រះអង្គសម្តែងសិរីរុងរឿងវិញ»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល4 ព្រះយេស៊ូវទ្រង់ឮដូច្នេះ ក៏មានបន្ទូលថា៖“ជំងឺនេះមិនដល់សេចក្ដីស្លាប់ទេ គឺសម្រាប់សិរីរុងរឿងរបស់ព្រះវិញ ដើម្បីឲ្យព្រះបុត្រារបស់ព្រះបានទទួលការលើកតម្កើងសិរីរុងរឿងតាមរយៈការនេះ”។ សូមមើលជំពូកKhmer Christian Bible4 ប៉ុន្ដែពេលព្រះយេស៊ូឮដូច្នេះ ព្រះអង្គមានបន្ទូលថា៖ «ជំងឺនេះមិនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីរុងរឿងរបស់ព្រះជាម្ចាស់វិញ ដើម្បីឲ្យព្រះរាជបុត្រារបស់ព្រះជាម្ចាស់បានតម្កើងឡើងដោយសារជំងឺនេះ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦4 ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤4 កាលទ្រង់បានឮដូច្នេះ នោះក៏មានបន្ទូលថា ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសំរាប់ជាកិត្តិសព្ទដល់ព្រះវិញ ដើម្បីនឹងលើកដំកើងដល់ព្រះរាជបុត្រានៃព្រះ ដោយសារជំងឺនេះឯង សូមមើលជំពូកអាល់គីតាប4 កាលអ៊ីសាជ្រាបដំណឹងនេះ គាត់មានប្រសាសន៍ថា៖ «ជំងឺនេះកើតឡើង មិនមែនឲ្យគាត់បាត់បង់ជីវិតទេ គឺដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រមទាំងឲ្យបុត្រារបស់ទ្រង់សំដែងសិរីរុងរឿងវិញ»។ សូមមើលជំពូក |
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះជាម្ចាស់ប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈព្រះយេស៊ូគ្រិស្ត។ សូមលើកតម្កើងសិរីរុងរឿង និងព្រះចេស្ដារបស់ព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។