គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
ទំនុកតម្កើង 116:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ ហាលេលូយ៉ា! ព្រះគម្ពីរខ្មែរសាកល នៅទីធ្លាដំណាក់របស់ព្រះយេហូវ៉ា—— យេរូសាឡិមអើយ គឺនៅកណ្ដាលចំណោមអ្នកហើយ! ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងព្រះលាននៃព្រះដំណាក់ របស់ព្រះយេហូវ៉ា នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។ ហាលេលូយ៉ា ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅក្នុងព្រះលាននៃដំណាក់ព្រះយេហូវ៉ា គឺនៅកណ្តាលឯង ឱក្រុងយេរូសាឡិមអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ អាល់គីតាប គឺនៅក្នុងម៉ាស្ជិទរបស់អុលឡោះតាអាឡា ដែលស្ថិតនៅកណ្ដាលក្រុងយេរូសាឡឹម។ ចូរសរសើរតម្កើងអុលឡោះ! |
គឺយើងបានជ្រើសរើសក្រុងយេរូសាឡឹម ដើម្បីសម្តែងនាមរបស់យើង ហើយជ្រើសរើសដាវីឌឲ្យធ្វើជាមេដឹកនាំអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង”។
ចូរនាំគ្នាចូលតាមទ្វារព្រះដំណាក់របស់ព្រះអង្គ ដោយអរព្រះគុណ ចូរនាំគ្នាចូលមកក្នុងព្រះវិហារ ដោយពាក្យសរសើរតម្កើង! ចូរលើកតម្កើងព្រះអង្គ ចូរសរសើរតម្កើងព្រះនាមព្រះអង្គ!
អ្នករាល់គ្នាដែលស្ថិតនៅក្នុង ព្រះដំណាក់របស់ព្រះអម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណ ព្រះដំណាក់របស់ព្រះនៃយើងអើយ
ហាលេលូយ៉ា! ចូរសរសើរតម្កើង ព្រះជាម្ចាស់នៅក្នុងកន្លែងដ៏វិសុទ្ធ! ចូរសរសើរតម្កើងព្រះអង្គនៅក្នុងលំហអាកាស ដែលជាព្រះដំណាក់ដ៏រឹងមាំរបស់ព្រះអង្គ!
ចូរលើកតម្កើងសិរីរុងរឿង ព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមក ក្នុងព្រះវិហាររបស់ព្រះអង្គ!